និស្សិត​ផ្នែក​សិល្បៈ​គ្រង​មកុដ​បវរកញ្ញា​ចក្រវាល​សិង្ហ​បុរី​

336

​បវរកញ្ញា​ចក្រវាល​សិង្ហបូរី​ចុងក្រោយ​បំផុត​ដែល​នឹង​គ្រង​មកុដ​គឺ​បាន​ទៅ​នាង ម៉ា​នូ​អេ​ឡា ប្លង់​កា ប្រាន់​ត្រា​អេ​ហ្គ័​រ (Manuela Blanka Bruntraeger) អាយុ ២៤ ឆ្នាំ​។​

​ដោយបាន​ផ្តួល​គូប្រកួត​ចំនួន ១៩ នាក់​ផ្សេងទៀត​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​រៀបចំឡើង​នៅ​សាល West Balls នៅ​សណ្ឋាគារ​រមណីយដ្ឋាន Resorts World Sentosa កាលពី​រាត្រី​ថ្ងៃ​ពុធ​ទី ១១ ខែតុលា នាង​ប្រាន់​ត្រា​អេ​ហ្គ័​របា​ន​យកប្រាក់​ចំនួន ១០ ម៉ឺន​ដុល្លារ​ត្រឡប់ទៅផ្ទះ​វិញ ក៏ដូចជា​រង្វាន់​ផ្សេងៗ​ទៀត​សរុប ៤៥.០០០ ដុល្លារ រួមទាំង​ការព្យាបាល​និង​សេវាកម្ម​នានា​ពី​មណ្ឌល​ស្ប៉ា​ក្នុងស្រុក​ឈ្មោះ Beaute Hub និង​ការព្យាបាល​ធ្មេញ​ពី​គ្លីនិក Orchard Scotts Dental ផងដែរ​។​

​នាង​ប្រាន់​ត្រា​អេ​ហ្គ័​រ ដែល​ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​សិល្បៈ​ពី​មហាវិទ្យាល័យ​វិចិត្រសិល្បៈ​ឡា​សា​ឡេ (Lasalle) នឹង​តំណាងឱ្យ​ប្រទេស​សិង្ហ​បុរី​ក្នុងការ​ប្រកួត​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៧ នៅ​ទីក្រុង​ឡាស​វេ​ហ្គាស នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា​ខាងមុខនេះ​៕ ដោយ៖ កញ្ញាដាលីស

នាង ម៉ា​នូ​អេ​ឡា ប្លង់​កា ប្រាន់​ត្រា​អេ​ហ្គ័​រ នឹង​តំណាងឱ្យ​ប្រទេស​សិង្ហ​បុរី​ក្នុងការ​ប្រកួត​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៧ នៅ​ទីក្រុង​ឡាស​វេ​ហ្គាស នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា​ខាងមុខនេះ