និស្សិត​ម្នាក់​ក្លាយជា​មនុស្ស​វ័យក្មេង​បំផុត​ដែល​ជិះ​កង់​ជុំវិញ​ពិភពលោក​តែម្នាក់ឯង​

366
ចែករម្លែក
  • 1
    Share

កាលពី​ថ្ងៃទី​១១ ខែមីនា និស្សិត​ជនជាតិ​អង់គ្លេស ម្នាក់​បាន​ក្លាយជា​មនុស្ស​វ័យក្មេង​បំផុត ដែល​បានបញ្ចប់​ការ​ជិះ​កង់​ផ្សងព្រេង​ជុំវិញ​ពិភពលោក​តែម្នាក់ឯង​ដោយ​ជោគជ័យ​។​
​ ​
យុវជន ឆា​លី ខុន​ដេ​ល (Charlie Condell) វ័យ ១៨​ឆ្នាំ​បានសម្រេច​ចិត្ត​អបអរសាទរ​ការ ប្រឡង​បាន​និទ្ទេស A របស់ខ្លួន​ដោយ​ការចាប់ផ្តើម​ជិះ​កង់​ផ្សងព្រេង​ជុំវិញ​ពិភពលោក ក្នុង​រយៈ​ចម្ងាយ​រហូតដល់​ទៅ ២៩.០០០ គីឡូម៉ែត្រ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដោយ​ចាប់​ផ្តើមចេញ ដំណើរ​នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ មួយថ្ងៃ​បន្ទាប់ពី​គាត់​ប្រឡង​ចប់​។​
​ ​
អ្នកជិះ​កង់​ផ្សងព្រេង​រូបនេះ​បានធ្វើ​ដំណើរ​ម្នាក់ឯង​ឆ្លងកាត់ ២០ ប្រទេស​នៅ​តំបន់​អាស៊ី អឺរ៉ុប អូស្ត្រាលី និង​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​ត្រឹមតែ ៩ ខែ​។
​ ​
គេ​ជឿថា យុវជន ឆា​លី ខុន​ដេ​ល គឺជា​មនុស្ស​វ័យក្មេង​បំផុត​ដែល​បានបញ្ចប់​ការ​ជិះ​កង់ ផ្សងព្រេង​ជុំវិញ​ពិភពលោក​តែម្នាក់ឯង​ដោយ​ជោគជ័យ​។

ដំបូង​ឡើយ​គាត់​គ្រោង​ធ្វើដំណើរ​ត្រឹម ១០.០០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក គាត់​ចេះ តែ​បន្ត​រហូតដល់ ២៩.០០០ គីឡូម៉ែត្រ​។
​ ​
សូម​រំឭកថា យុវជន ឆា​លី ខុន​ដេ​ល​ត្រូវបាន​សារព័ត៌មាន​អន្តរជាតិ​ចុះផ្សាយ​ព្រោងព្រាត កាលពី​ខែតុលា ឆ្នាំ​២០១៨ នៅពេល​កង់​របស់គាត់​ត្រូវ​ចោរលួច​បាត់​នៅ​ប្រទេស អូស្ត្រាលី​៕ ប្រែ​សម្រួលៈ​ខុម​