និស្សិត​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និង​យុវជន​ស្ម័គ្រចិត្តប្រមាណ​៦០០​នាក់ បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​

181

(​ភ្នំពេញ)​៖​គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ​និង​និស្សិត សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រុមយុវជន​ស្ម័គ្រចិត្ត​នៃ​សហភាព​សហ​ព​ន្ធ័​យុវជន​កាកបាទក្រហម​កម្ពុជា​បានរៀបចំ​បង្កើត​កម្មវិធី​បរិច្ចាគឈាម​ដោយ​ស្ម​គ្រ័​ចិត្ត និង​សប្បុរស​ដ៏​ធំ​មួយ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​អន្តរជាតិ កម្ពុជា​-​កូរ៉េ ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​កម្មវិធី​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ​«​បរិ​ច្ឆា​គ​ឈាម ស​ង្ក្រោះ​ជិវិត​»​ដើម្បី​ប្រមូល​ផ្លោក​ឈាម​ផ្តល់ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម សម្រាប់​ប្រើប្រាស់​បំពេញបន្ថែម និង​រក្សា​ស្តុក​ឈាម ដើម្បី​ចរាចរ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​នានា ពិសេស​ក្រុម​អ្នកជំងឺ ដែល​ត្រូវការ​ឈាម​សំរាប់​ស​ង្គោះ​ជិវិត ក្នុងនោះ​មាន​អ្នកជំងឺ​ត្រូវ​វះកាត់ និង​ស្ត្រី​សំរាលកូន​ជាដើម​។​

កម្មវិធី​បរិច្ចាគ​ឈាម​នេះ​មានការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ពី​ត ចំណាន សមាជិក​គណកម្មាធិកា​រ​កណ្តាល កាកបាទក្រហមកម្ពុជា លោក គីម ឬ​ទ្ធី អនុប្រធាន​សស​យក លោក ជេ​ត ជាលី​សាកលវិទ្យាធិការ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​យុវជន​ស្ម​គ្រ័​ចិត្ត សស​យក និង​កាកបាទក្រហមកម្ពុជា ព្រមទាំង និស្សិត​ជាច្រើន​ទៀត​។​

​សូមបញ្ជាក់ថា គណ​គ្រប់គ្រង​សាស្ត្រាចារ្យ បុគ្គលិក និង​និស្សិត​តាម​ផ្នែក​នានា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ តែង​បាន​បង្កើត​សកម្មភាព​មនុស្សធម៌តាម​យៈ​យុទ្ធនាការ​បរិ​ច្ឆា​ក​ឈាមជា​រៀងរាល់ឆ្នាំ ដូច​សាកលវិទ្យាល័យ​រដ្ឋ​និង​ឯកជ​នានា​ដែរ ដើម្បី​ជំរុញ​ការលើក​កំពស់ ការបរិច្ចាក​ឈាម​ដោយ​ស្ម​គ្រ័​ចិត្ត ក្នុងចំណោម​យុវជន និស្សិតនិង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វ​ណ្ណៈ និង​ដើម្បី​ឆ្លើយតប​ទៅ​និង​សេចក្តីត្រូវការ ឈាម​ប្រមាណ​២០០​ប្លោក ក្នុង​មួយថ្ងៃៗ នៅក្នុង​រាជធានី​ភ្នំពេញ​។ ការចូលរួម បរិច្ចាគ​ឈាមដោយ​ស្ម​គ្រ័​ចិត្ត​ក្នុងចំណោម​ស្រទាប់​មហាជន​និង​យុវជន​ខ្មែរ គឺជា​សកម្មភាព​សង្គម​មនុស្សធម៌​ដ៏​ថ្លៃថ្លា​បំផុត ដែលជា​វប្បធម៌​ចែករំលែក​របស់​ប្រជាជន​យើង​ជា​ចាំបាច់​បំផុត​។​

​លោក វេជ្ជបណ្ឌិត ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បានឱ្យដឹងថា​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​បែងចែក​ឈាម​ដែល​នៅក្នុង​ស្តុក​ឈាម របស់​ម​ជ្ឈ​ណ្ឌ​ល សំរាប់​ចែកចាយ​បន្ត ទៅកាន់​បណ្តា​មន្ទីរ​ពេទ្យ​រដ្ឋ​នានា​ប្រមាណ​២០០​ប្លោក​ក្នុង​មួយថ្ងៃៗ ខណៈ​នៅ​រាជធានី​ភ្នំពេញ មាន​តម្រូវការ​ឈាម ដល់​៨០% នៃ​អ្នកប្រើប្រាស់​ឈាម​នៅទូទាំង​ប្រ​ប្រទេស ហើយ​ក្នុង​ឆ្នាំ​២០១៧​នេះ មជ្ឈមណ្ឌល ទទួលបាន​ប្លោក​ឈាម ប្រមាណ​៧​ម៉ឺន​ប្លោក​៕ដោយៈ​សុផល​/sn

និស្សិត​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និង​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ​៦០០​នាក់ បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដោយមាន​ការឧបត្ថម្ភ​ពី​វី​តា​ល់​(​រូប សុផល​)