និស្សិត​វៀតណាម គ្រង​តំណែង​បវរកញ្ញា​ផែនដី​ឆ្នាំ​២០១៨

1325
ចែករម្លែក
  • 91
    Shares

តារាបង្ហាញម៉ូតវៀតណាម នាង ភឿង ខាញ់ ង្វៀន អាយុ២៣ឆ្នាំ ដណ្តើមបានតំណែងជើងឯកបវរកញ្ញាភពផែនដី(Miss Earth)នៅឆ្នាំ២០១៨នេះ ដោយយកឈ្នះលើស្រីស្អាតៗ៨៦រូបផ្សេងទៀត។

បេក្ខនារីមកពីជុំវិញពិភពលោកប្រជែងយកតំណែងMiss Earthនេះ ដោយម្នាក់ៗត្រូវប្រកាសថាតើពួកគេការពារផែនដីដោយរបៀបណា។

ភឿង ខាញ់ ង្វៀន បានធ្វើអោយចៅក្រមដាក់ពិន្ទុះចាប់អារម្មណ៍ជាមួយនឹងចម្លើយរបស់នាងចំពោះសំណួរថា៖ ក្នុងនាមជាសត្វរស់នៅលើភពផែនដីអស់រយៈពេលពាន់ឆ្នាំ តើអ្វីជាបញ្ហាសំខាន់បំផុតនៃជំនាន់របស់អ្នក? នាងបានឆ្លើយថា៖ «សម្ពាធធំបំផុតសំរាប់ជំនាន់របស់យើង ជំនាន់របស់ខ្ញុំ គឺការមិនអើពើ»។

ភឿង ខាញ់ ង្វៀន អាយុ២៣ឆ្នាំ ត្រូវបានបំពាក់ម្កុដបវរកញ្ញាផែនដីឆ្នាំ២០១៨ ដោយជ័យលាភីឆ្នាំមុន នាងការេន អ៊ីស្បាស្កូ មកពីហ្វីលីពីន នៅទីក្រុងប៉ាសាយ ស៊ីធីរបស់ហ្វីលីពីន

នាងបាននិយាយបន្តថា« យើងមានបច្ចេកវិទ្យាច្រើននិងយើងទើបប្រើវាសំរាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងយើងគិតតែខ្លួនឯង។យើងគួរចំណាយពេលច្រើនឡើងគិតគូរនិងយល់ដឹងថាអ្វីកំពុងកើតឡើងចំពោះផែនដីនៅពេលឥឡូវ និងនៅពេលសកម្មភាពតូចៗដោយមនុស្សរាប់លាននាក់បូកបញ្ចូលគ្នា នោះវាអាចផ្លាស់ប្តូរពិភពលោក»។

ភឿង ដែលក៏ជានិស្សិតទីផ្សារ ចេះស្ទាត់ភាសាអង់គ្លេស។នាងជាស្រ្តីវៀតណាម ដំបូងដែលដណ្តើមបានតំណែងនេះ។

ការប្រឡងបវរកញ្ញានេះត្រូវបានផ្សាយបន្តផ្ទាល់ទៅកាន់ប្រទេសជាច្រើននៅក្នុងលោក នៅអាមេរិកខាងត្បូង អឺរ៉ុប អាហ្រ្វិក អាមេរិកខាងជើង អាស៊ីនិងមជ្ឈិមបូព៌ា។វាជាព្រឹត្តិការណ៍មួយសំរាប់ជំរុញការយល់ដឹងអំពីបរិស្ថាន និងក៏ដើម្បីរើសស្រីស្អាតផងដែរ។

ក្នុងពិធីនេះដែរក៏មានការប្រគល់តំណែងផ្សេងទៀតពាក់ព័ន្ធនឹងបរិស្ថាន ដោយតំណែងបវរកញ្ញាផែនដី-ខ្យល់បានទៅនាង មេឡានីស ម៉ាឌឺ មកពីអូទ្រីស បវរកញ្ញាផែនដី-ទឹក បានទៅកញ្ញាមកពីកូឡុំប៊ី និងបវរកញ្ញាផែនដី-ភ្លើងបានទៅនារីមកពីម៉ិកស៊ិច។

ភឿង ឥឡូវនឹងធ្វើដំណើរនៅទូទាំងពិភពលោកដើម្បីជំរុញការយល់ដឹងអំពីបរិស្ថាននិងការការពារភពផែនដី៕ដោយ៖វាសនា