និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង ១០០០​នាក់ បរិច្ចាគ​ឈាម​

102

(​ភ្នំពេញ​)៖​និស្សិត​ប្រមាណ​១០០០​នាក់ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង បាន​ចូលរួម​ក្នុង​កម្មវិធី​បរិច្ចាគឈាម​កាលពី​ថ្ងៃ​​ទី​៥​ខែកុម្ភៈ ឆ្នាំ​២០១៨​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ កសិកម្ម​ចំការ​ដូង​។​

​ការបរិច្ចាគ​ឈាម​រយៈពេល​ពីរ​ថ្ងៃ​ដែល​ផ្តើម​ពីថ្ងៃ​ទី​៥ ដល់ទី​៦ ខែ កុម្ភៈ​នេះ​បាន​ត្រូវ​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ​«​តន្ត្រី​សប្បុរសធម៌ ក្នុងការ​បរិច្ចាគ​ឈាម​» ដែល​សហការ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​។​

​វិធី​នេះ​មានការ​ចូលរួម​ពី​លោក​ឱម គឹម​ស៊ា រដ្ឋលេខាធិការ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​លោក​សាស្ត្រាចារ្យ ង៉ោ ប៊ុន​ថា​ន​សាកលវិទ្យាធិការ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម វេជ្ជបណ្ឌិត ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​ភ្ញៀវ​កិ​ត្ត​យស​ជាច្រើនរូប​ទៀត​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​៕​ដោយៈ​សុផល​/sn

​និស្សិត នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង បាន​ចូលរួម​ក្នុង​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត កាលពី​ថ្ងៃទី​៥​ខែកុម្ភៈ ឆ្នាំ​២០១៨