និស្សិត​ស្រី​មាន​ជំងឺ​ចម្លែក ដេក​ម្តង​បី អាទិត្យ​ទើប​ក្រោក​

527
ចែករម្លែក

និស្សិត​សកល​វិទ្យាល័យ​ម្នាក់​បាន​រៀបរាប់​គួរឱ្យភ្ញាក់ផ្អើល​ថា​នាង​កើត​ជំងឺ​ចម្លែក​ដែល ធ្វើឱ្យ​នាង​ដេក​ម្ដង​ប៉ុន្មាន​អាទិត្យ​ទើប​ក្រោក​ហើយ​អ្វីដែល​កាន់តែ​គួរឱ្យ​ហួសចិត្ត​ជាង​នេះ ទៅទៀត​នោះ គឺ​នាង​ដេក​ជ្រុល​មិនបាន​ទៅ​ចូលរួម​ប្រឡង​។
​ ​
នាង រ៉ូ​ដា រ៉ូ​ឌ្រី​ហ្គេ​ស ឌា​ស (Rhoda Rodriguez-Diaz) អាយុ ២១ ឆ្នាំ​មកពី​ក្រុង​ឡេ​ស្ទ័​រ (Leicester) ប្រទេស​អង់គ្លេស មាន​ជំងឺ​ដ៏​ចម្លែក​ឱ្យ​ឈ្មោះថា Sleeping Beauty Syndrome ហើយ​នាង​អាច​ដេក​រហូតដល់ ២២​ម៉ោង​ក្នុង​មួយថ្ងៃ​ដោយ​គ្រាន់តែ​ភ្ញាក់ ក្រោក​ឡើង​ដូច​មមើ​ល​ដើម្បី​រក​អាហារ​ញ៉ាំ ផឹកទឹក ភេសជ្ជៈ និង​ទៅ​បង្គន់​។
​ ​
ហើយ​ក្នុងករណី​ធ្ងន់ធ្ងរ​បំផុត នាង​ដេក​ម្ដង​អាច​ដល់​ទៅ​បី សប្តាហ៍​ទើប​ក្រោក ហើយ លទ្ធផល​នៃ​សិក្សា​ឆ្នាំ​២ របស់​នាង​បាន​ធ្លាក់ បន្ទាប់ពី​នាង​ដេក​ជ្រុល​មិនបាន​ចូលរួម​ការ ប្រឡង​បញ្ចប់​ឆ្នាំ​។

​នាង​និយាយថា “​គួរឱ្យ​ខឹង​ណាស់ ពេល​គេ​ថា​ខ្ញុំ​ជា​មនុស្ស​ឆ្កួត​។ ខ្ញុំ​ព្យាយាម​បញ្ឈប់​វា​។ ខ្ញុំ​ប្តេជ្ញា​មិន​បណ្តោយឱ្យ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​មកលើ​ជីវិត​ខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​ធ្វើ​មិនបាន​”៕ ប្រែ​សម្រួលៈ​ខុម​