និស្សិត​ស្រី​ស្លៀក​ឈុត​ទទួល​សញ្ញាបត្រ​ក្នុង​ពិធី​បុណ្យសព​ម្តាយ​ដើម្បី​បំពេញ​ប្រាថ្នា ចុងក្រោយ​

389
ចែករម្លែក

កូនស្រី​កតញ្ញូ​ម្នាក់​បាន​ស្លៀក​ឈុត​ទទួល​សញ្ញាបត្រ ៣៣ ថ្ងៃមុន​ពិធី​ទទួល​សញ្ញាបត្រ​ផ្លូវ ការ​អំឡុង​ពិធី​បុណ្យសព​ម្ដាយ​របស់​នាង ដើម្បី​បំពេញ​ប្រាថ្នា​ចុងក្រោយ​របស់​ម្ដាយ ដែល​ចង់ឃើញ​នាង​ស្លៀក​ឈុត​ទទួល​សញ្ញាបត្រ​។​
​ ​
កាសែត​ឆាយ​ណា ប្រេ​ស បាន​ចុះផ្សាយ​ថា អ្នកស្រី ស៊ូ លី ជិន (Xu Li Zhen) វ័យ ៤៧​ឆ្នាំ ដែលជា​ម្តាយ​របស់​កញ្ញា ស៊ូ ជា ហ័ន (Xu Jia Huan) បាន​ចែក​ឋាន​ទាំង​បិទ​ភ្នែក​មិន​ជិត ដ្បិត​កូនស្រី​របស់ខ្លួន​មិនទាន់​បញ្ចប់​ការសិក្សា​ថ្នាក់​សកលវិទ្យា​ល័យ​។​
​ ​
​គាត់​បាន​ដួលសន្លប់​បាត់ស្មារតី បន្ទាប់​រាំ​ហាត់ប្រាណ​រយៈពេល ២០ នាទី​ហើយ​បាន​ដាច់ខ្យល់​ស្លាប់​គួរឱ្យ​សោកស្ដាយ នៅពេល​គ្រូពេទ្យ​ទៅដល់​កន្លែងកើតហេតុ​។
​ ​
​កញ្ញា ស៊ូ ជា ហ័ន បាន​បង្ហោះ​រូបថត​នាង​ថត​ជាមួយ​ឪពុក និង​ប្អូនប្រុស​កាន់​មឈូស​សព ម្តាយ​ក្នុង​ទឹកមុខ​ញញឹម​ទាំង​អួលដើមក មុនពេល​បូជា​ក្នុង​វត្ត​មួយ​នៅ​កាម​ពុង ដា​ណាន (Kampung Danan)​រដ្ឋ​កេ​ឡាន​តាន​(Kelantan)​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១៦ ខែកក្កដា អម​ជាមួយនឹង​សារ​បង្កប់ន័យ​ក្ដុកក្ដួល​ថា “​ម៉ាក់ ថ្ងៃនេះ​កូនស្រី​ម៉ាក់​បានបញ្ចប់ ការសិក្សា​ហើយ គឺ​បញ្ចប់​ការសិក្សា ៣៣ ថ្ងៃមុន​ការរំពឹងទុក​”​។
​ ​
បង្ហោះ​(Post)​រំជួលចិត្ត​នេះ​ត្រូវបាន​បណ្តា​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​បង្ហោះ​ចែករំលែក​តៗ​គ្នា​រហូតដល់​ទៅជា​ង​៣.៨០០​ដង​អមដោយ​ខម​មិន (Comment) ជាង ១១.០០០៕ ប្រែ​សម្រួលៈ​ខុម​