នីសា​ន់​គេច​ពី​ម៉ូតូ​បត់​ឆ្លងផ្លូវ ហោះចូល​ប្រឡាយ​ដេក​ត្រាំ​ទឹក​ទាំង​ព្រឹក​

868
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: រថយន្ត​ម៉ាក​នីសា​ន់​មួយគ្រឿង​បាន​ហោះ​រំលង​តូប​លក់ ដែល​គ្មាន​មនុស្ស​នៅ​មួយ​ខ្នង ហើយ​ប្រះ​ខ្លួន​ទៅ​ដេក​ត្រាំ ទឹក​ប្រឡាយ​ទាំង​ព្រឹក ខណៈ​ព្យាយាម​គេច​ពី​ម៉ូតូ​ដែល​បត់​ឆ្លងផ្លូវ ដោយ​ច្រឡំ​ជាន់​ហ្គែ​ថា​ហ្វ្រា​ង​។ ហេតុ​កាណ​គ្រោះថ្នាក់​ចរាចរណ៍​នោះ បានកើត​ឡើង​នា​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៨ ក្នុងភូមិ​កំពីងពួយ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ត្រង់ចំណុច​អក្សរ​តេ ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​។​

​សមត្ថកិច្ច​ក្នុង​ហេតុការណ៍ បានអោយដឹងថា ក្នុង​ហេតុការណ៍​មិនមាន​មនុស្ស​បាត់បង់​ជីវិត​នោះទេ ត្រឹមតែ​របួសស្រាល​ភាគី​ម៉ូតូ​ប៉ុណ្ណោះ​។​ប្រភព​បន្តថា អ្នកបើកបរ​ម៉ូតូ​សេ​១២៥​ឆ្នាំ​២០០៨​ស្លាក​លេខ​សៀមរាប 1E 7442​មានឈ្មោះ​អ៊ី ទូច ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ​ជិះ​ឌុប​ប្តី​ឈ្មោះ​អោម ឃៀន អាយុ​៨១​ឆ្នាំ ទីលំនៅ​ភូមិ​ច​ន្លា​ស់​ដៃ ឃុំ​សំបួរ​ស្រុក​ក្រឡាញ់ រងរបួស ស្រាល​។ ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក​នីសា​ន់ ពណ៌​ទឹកប្រាក់​គ្មាន​ស្លាក​លេខ​ឈ្មោះ ជិន សុខ​ហេង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​អ្នករួមដំណើរ​ឈ្មោះ អឿ​ត ស៊ីនួន ភេទ​ស្រី អាយុ​២០​ឆ្នាំ នៅ​ភូមិ​ខ្នារ​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប មិនមាន​ការរង​របួស​នោះទេ​។​

​ប្រភព​បន្ថែមថា ក្នុងខណៈដែល​ម៉ូតូ​បើក​ស្រប​ទិស ហើយ​បត់​ឆ្លង​ផ្ល​វ រថយន្ត​បាន​ព្យាយាម​ជាន់​ហ្វ្រា​ង​គេច​ពី​ម៉ូតូ តែ​ច្រឡំ​ជាន់​ហ្គែ ធ្វើអោយ​រថយន្ត​ហោះ​ទៅ​ប៉ះ​តូប​លក់​ក្បែរផ្លូវ​ដែល​គ្មាន​មនុស្ស​នៅ ហើយ​បន្ត​ធ្លាក់ចូល​ប្រឡាយ ដេក​ត្រាំ​ទឹក​ធ្វើអោយ​ម្ចាស់​វង្វេង​ស្ទើ​មិនដឹង​លិច​កើត​ទាំងពីរ​នាក់​។ តែ​សំណាង មិន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ទាំងសងខាង​។ បច្ចុប្បន្ននេះ សមត្ថកិច្ច​បាន​ស្ទូច​រថយន្ត​យកទៅ​កាន់​អធិការ​ស្រុក ដើម្បី​ដោះស្រាយ​៕ ល​