នី​ក​គី រីដ ប្រើ​ក្បាច់​យ៉ូ​ហ្គា​ដ៏​ចម្លែក ដើនី​ក​គី រីដ ប្រើ​ក្បាច់​យ៉ូ​ហ្គា​ដ៏​ចម្លែក ដើម្បី​ថើប​ប្តី​លើ​វាល​ខ្សាច់​ម្បី​ថើប​ប្តី​លើ​វាល​ខ្សាច់​

1032
ចែករម្លែក

នាង​ជា​តារា​សម្តែង​ស្រី​ក្នុង​រឿង Twilight ដែល​មិនចេះ​លាក់លៀម​ឡើយ​អំពី​ការហាត់​យ៉ូ​ហ្គា និង របៀប​រស់នៅ​មាន​សុខភាព​ល្អ​របស់​នាង​។​

​ហើយ​នាង នី​ក​គី រីដ (Nikki Reed) បានបង្ហាញ​ក្បាច់​យ៉ូ​ហ្គា​ជាថ្មី​ម្តងទៀត​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​ឧសភា ដោយ​ចែករំលែក​នូវ​រូបថត​ដ៏​គួរអោយ​ចាប់អារម្មណ៍​ជាមួយ​ប្តី​របស់​នាង ឈ្មោះ អៀន សូ​មឺ​ហេ​ល​ឌ័​រ អាយុ ៣៩ ឆ្នាំ​។​

​ដោយ​បង្ហោះ​រូបនេះ​ចូលក្នុង​បណ្តាញ​សង្គម Instagram តារា​សម្តែង​អាយុ ៣០ ឆ្នាំ​រូបនេះ ឃើញ​ពាក់អាវ​ប៊ី​គី​នី និង​ខោខ្លី​ម៉ាក Daisy Duke ខណៈ​នាង​បង្ហាញ​ក្បាច់​បែរខ្នង​ចំកោងខ្លួន​យ៉ាង​លំបាក​នៅ​ពីលើ​ប្តី​របស់​នាង​ដើម្បី​ថើប​គ្នា​។​

​នាង​បានសរសេរថា “​ថើប​គ្នា​លើ​វាល​ខ្សាច់​”​។​

​ដោយ​ប្រើ​ដងខ្លួន​ស្វាមី​សម្រាប់​ច្រត់ នាង​មើលទៅ​ពិតជា​ស្រស់ស្អាត​គួរឱ្យ​ស្រឡាញ់​មែនទែន​។

​ស្វាមី​របស់​នាង​ដែល​សម្តែង​ក្នុង​រឿង Vampire Diaries បាន​ចែករំលែក​រូបថត​នេះ​នៅលើ​បណ្តាញ​សង្គម Instagram របស់គាត់ ជាមួយ​អ្នកគាំទ្រ​ចំនួន ១៣,៤ លាន​នាក់​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

នាង នី​ក​គី រីដ និង លោក អៀន សូ​មឺ​ហេ​ល​ឌ័​រ ថតរូប​ថើប​គ្នា​ដោយ​ប្រើ​ក្បាច់​ពិសេស