នី​ម៉ា ចង់​លេង​ជា​ដៃគូ​ជាមួយ អេ​ឌិន ហា​ហ្សា​ដ ដោយសារ​អ្នក​ទាំងពីរ​មាន​ ​ស្ទីល​លេង​ប្រហែល​គ្នា​

263
ចែករម្លែក

នី​ម៉ា បាន​បង្ហើប​ប្រាប់ថា អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) របស់​ក្លឹប​ឆេ​ល​ស៊ី គឺជា​កីឡាករ ដែល​ខ្លួន​ចង់​ធ្វើ​ការងារ​ជាមួយ ហើយ​ថា អ្នក​ទាំងពីរ​អាចបង្កើត​ភាព អស្ចារ្យ​ជាមួយគ្នា​។​
​ ​
កីឡាករ​ទាំងពីរ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លិប រៀល ម៉ា​ឌ្រី​ត (Real Madrid) នៅ​រដូវ​កាល​នេះ ស្របពេល​ក្លិប​រៀល មាន​គម្រោង​រុះរើ​ក្រុម​នៅ​រដូវ ក្តៅ​នេះ បន្ទាប់ពី​ជួប​រដូវ​កាល​ដ៏​គួរ​ឲ្យ​ខកចិត្ត​។​
​ ​
លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) បាន​វិលត្រឡប់​មកកាន់​តួនាទី​ជា​អ្នក ចាត់ការ​វិញ ហើយ​គ្រោង​នឹង​ពង្រឹង​ក្រុម រៀល ឡើងវិញ ស្របពេល​កីឡាករ នី​ម៉ា និង ហា​ហ្សា​ដ ស្ថិតក្នុង​បញ្ជី​កីឡាករ​ដែល​ត្រូវ​ផ្ទេរ​។​
​ ​
​នី​ម៉ា បាន​និយាយថា “​ខ្ញុំ​ចង់​លេង​ជាមួយ ហា​ហ្សា​ដ​។ គាត់​មាន​ស្ទីល​លេង​ប្រហាក់ ប្រហែល​នឹង​ខ្ញុំ​ដែរ​។ ខ្ញុំ​គិតថា ខ្ញុំ​អាច​នឹង​សាកល្បង​។ យើង​អាច​នឹង​បង្កើត​ភាព អស្ចារ្យ​ជាមួយគ្នា​”​។ នី​ម៉ា ទើបនឹង​វិលត្រឡប់​មកកាន់​ការប្រកួត​សម្រាប់​ក្រុម PSG ជាមួយ​ក្រុម​ម៉ូ​ណា​កូ​( Monaco )​កាលពី​ចុង​សប្តាហ៍​មុន បន្ទាប់ពី​សះស្បើយ​ពីរ​បួស​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​