នី​ម៉ា ជួយ​កីឡាករ​វាយ​ដាក់​ទ្រុង Nordine Taleb ធ្វើជា​អង្គរក្ស​ផ្ទាល់ខ្លួន​

932
ចែករម្លែក

តាម​ព័ត៌មាន​ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល នី​ម៉ា (Neymar) បាន​ជួល​កីឡាករ​វាយ​ក្បាច់គុន​ចម្រុះ Nordine Taleb ធ្វើជា​អង្គរក្ស​ផ្ទាល់ខ្លួន​។​
​ ​
​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លឹប PSG ក្នុងតម្លៃ​ខ្ពស់បំផុត​មិន​ធ្លាប់មាន គឺ​១៩៩​លាន​ផោន កាលពី​ដើមខែ​នេះ​។ នី​ម៉ា បាន ចាប់ផ្តើម​ឆាកជីវិត​ថ្មី​ជាមួយនឹង​ការរកបាន​១​គ្រាប់ នៅក្នុង​ការបង្ហាញ​មុខ​ដំបូង សម្រាប់​ការប្រកួត​ជាមួយ​ក្រុម Guingamp កាលពី​ថ្ងៃអាទិត្យ​។​
​ ​
​នៅក្រៅ​ទីលាន នី​ម៉ា ធ្វើខ្លួន​បែប​សាមញ្ញ ហើយ​អង្គរក្ស​របស់ខ្លួន​បាន​ជួយ​កិច្ចការងារ​ទាំងនេះ​។​
​ ​
Taleb វាយ​ក្នុង​ប្រភេទ​ទម្ងន់ Welterweight បាន​ចូលរួម​ជាមួយ​ក្រុម​ហែ ហម​របស់ នី​ម៉ា បន្ទាប់ពី​សម្រេច​កិច្ចព្រមព្រៀង​។ Taleb វាយ​លើកចុងក្រោយ កាលពី​ខែឧសភា​ជាមួយ​កីឡាករ Oliver Enkamp ។ កីឡាករ​បារាំង​រូបនេះ​បាន​យកឈ្នះ​គូប្រកួត​ជា​ឯក​ឆន្ទ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា នី​ម៉ា បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​សម្រាប់​អង្គការ Handicap International ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អង្គរក្ស Nordine Taleb និង ខ្សែប្រយុទ្ធ នី​ម៉ា (Neymar)