នី​ម៉ា នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​កាតា ដើម្បី​ពិភាក្សា​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ PSG

1305
ចែករម្លែក

នី​ម៉ា (Neymar) ខ្សែបម្រើ​របស់​ក្លិប​បា​សេ​ឡូ​ណា​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​កាតា ដើម្បី​ពិភាក្សា កិច្ចព្រមព្រៀង​ផ្ទេរ​ដែលមាន​តម្លៃ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ក្នុងតម្លៃ​១៩៩​លាន​ផោន​មកកាន់​ក្លិប Paris Saint-Germain ។​
​ ​
​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​នឹង​ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​បំផុត ប្រសិនបើ​ក្លិប PSG ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ក្នុងតម្លៃ​ច្រើនជាង​ទ្វេដង​នៃ​ទឹកប្រាក់​ដែល​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​ចំណាយ ឲ្យ​ក្លឹប Juventus ដើម្បី​ផ្ទេរ ផូ​ល ប៉ុក​បា (Paul Pogba) កាលពី​រដូវក្តៅ​ឆ្នាំមុន​។​
​ ​
​កាលពី​ថ្ងៃ​ច័ន្ទ កាសែត​កាតា El Watan និង​កាសែត​ជាច្រើន​ទៀត​នៅ​អឺរ៉ុប​បាន​អះអាងថា នី​ម៉ា នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង​ដូ​ហា ដើម្បី​ជួប​ជាមួយ​នាយក​ក្លឹប PSG គឺ​លោក Nasser Al-Khelaifi មុន​មាន​កិច្ចព្រមព្រៀង​កើតឡើង​។​
​ ​
​នី​ម៉ា នៅមាន​កិច្ចសន្យា​ជាមួយ Barcelona រហូតដល់​ឆ្នាំ​២០២១​ដែលមាន​ទឹកប្រាក់​២២២​លាន អឺរ៉ូ​ក្នុង​លក្ខខណ្ឌ​ទិញ​ផ្តាច់ ។​
​ ​
​កីឡាករ ឌី​យ៉ា​ហ្គោ ស៊ី​ល​វ៉ា (Thiago Silva) និង ឌែ​នី អាល​វ៉េ​ស (Dani Alves) ជា​សហ​សេ​វិល​របស់ នី​ម៉ា ក្នុង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​សុទ្ធតែ​បាន​និយាយ​អំពី​លទ្ធភាព​ផ្ទេរ​របស់ នី​ម៉ា មកកាន់​ទីក្រុង​ប៉ារីស ហើយ អាល​វ៉េ​ស ប្រាប់​ឲ្យ​មិត្ត​របស់ខ្លួន​បង្ហាញ​សេចក្តីក្លាហាន​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា នី​ម៉ា ត្រូវបាន​បា​សេ​ឡូ​ណា​ផ្ទេរ​ពី​ក្លឹប Santos កាលពី​ឆ្នាំ​២០១៣ ហើយ​កីឡាករ​រូបនេះ​បាន​ជួយ ឲ្យ​បា​សេ​ឡូ​ណា​ឈ្នះ Real Madrid ៣-២ កាលពី​យប់​ថ្ងៃ សៅរ៍​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ នី​ម៉ា (Neymar)