នី​ម៉ា នឹង​ជំរុញ​ក្រុម ភី​អេស​ជី ក្លាយជា​ក្រុម​ខ្លាំង​មួយ​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​

1102
ចែករម្លែក

លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) គ្រូបង្វឹក​ក្លិប​ភី​អេស​ជី​( PSG) បានបញ្ចប់​ភាព​ស្ងប់ស្ងៀម​ជុំវិញ ការ​ប៉ាន់​ប្រមាញ​ដែល​ភ្ជាប់​ក្លឹប​យក្ស​បារាំង​នេះ​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ នី​ម៉ា (Neymar) ក្នុងតម្លៃ​១៩៦​លាន​ផោន​។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បានបញ្ជាក់​ពី​ចំណាប់អារម្មណ៍​របស់​ក្លិប ដោយ​អះអាងថា វត្តមាន​របស់​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​នឹង​ជួយ​ជំរុញ​ពួកគេ​ក្លាយជា​ក្រុម​ខ្លាំង​មួយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ក្លិប​បា​សេ​ឡូ​ណា​បាន​ប្តេជ្ញា​រក្សាទុក​ខ្សែប្រយុទ្ធ​រូបនេះ​នៅ​ពហុកីឡាដ្ឋាន Nou Camp ប៉ុន្តែ PSG ចង់​សម្រេច​អ្វីដែល​ពួកគេ​ហៅថា ជា​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្ពស់បំផុត​ក្នុង​ពិភពលោក​។​
​ ​
​អេ​មឺ​រី បាន​និយាយថា “ PSG ចង់បាន​កីឡាករ​ឆ្នើម​ក្នុង​ពិភពលោក ដែល​នៅ​ក្លឹប​ឆ្នើម​បំផុត នៅក្នុង​ពិភពលោក​”​។​
​ ​
​លោក​បន្តថា “​នី​ម៉ា ស្ថិតក្នុង​ចំណោម​កីឡាករ​កំពូល​ទាំង​៥​ក្នុង​ពិភពលោក​ប្រធាន​ក្លឹប​និង​ក្លឹប​បានធ្វើការ ងារ​ច្រើន​ឆ្នាំ ដើម្បី​ទាក់ទាញ​កីឡាករ​ឆ្នើម​រូបនេះ​”៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

ខ្សែប្រយុទ្ធ នី​ម៉ា (Nymar)