នី​ម៉ា ពិចារណា​ដើរចេញ​ពី​ក្លិប PSG ដើម្បី​បង្ខំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ត្រឡប់​ទៅ​ចូលរួម ជាមួយ​ក្លិប បា​សេ​ឡូ​ណា​

374
ចែករម្លែក

តាម​សេចក្តីរាយការណ៍​ថា នី​ម៉ា (Neymar) បានដាក់​ឱសានវាទ​ដល់​ក្លិប Paris Saint-Germain(PSG) ខណៈ​កីឡាករ​រូបនេះ​ព្យាយាម​បង្ខំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ក្លិប បា​សេ​ឡូ​ណា វិញ​។

​នី​ម៉ា​ចង់​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្រុម​ដែល​ខ្លួន​បាន​ចាកចេញ​ក្នុងតម្លៃ​ផ្ទេរ​១៩៨​លាន​ផោន​កាលពី​ពីរ​ឆ្នាំមុន​។

​នៅពេលនេះ នី​ម៉ា បាន​ប្រាប់​ក្លិប PSG ឲ្យ​គោរព​ក្តី​ប្រាថ្នា​របស់ខ្លួន ដោយ​ដាក់​ឱ​សាន វាទ​ត្រឹម​ថ្ងៃទី​៨​ខែកក្កដា ឲ្យ​សម្រេច​កិច្ចព្រមព្រៀង បើ​មិន​ដូច្នេះ​ទេ​ខ្លួន​នឹង​ដើរចេញ​។

​នី​ម៉ា មានបំណង​ទទួលយក​ការ​កាត់​ប្រាក់​ឈ្នួល​៥០​ភាគរយ ដើម្បី​សម្រួល​ដល់​កិច្ច ព្រមព្រៀង​នេះ​។

​ពេលដែល​ចូលរួម​ជាមួយ​ក្លិប PSG នី​ម៉ា​ទទួលបាន​ប្រាក់​ឈ្នួល​សុទ្ធ​ប្រចាំឆ្នាំ​៣២​លាន ផោន ដែល​កើន​១២,៥​លាន​ផោន​លើ​ប្រាក់​ឈ្នួល​ដែល​ខ្លួន​រកបាន​នៅ​ក្លិប បា​សេ​ឡូ​ណ ។

​ទោះបីជា​យ៉ាងណា នី​ម៉ា ទទួលស្គាល់ថា ប្រសិនបើ​វិលត្រឡប់​ទៅវិញ​ខ្លួន​នឹងមិន​អាច មាន​ប្រាក់​ឈ្នួល​ស្មើនឹង​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) នោះទេ​។ ខណ​: ម៉េ​ស​ស៊ី អាច​រកបាន​៤០​លាន​អឺរ៉ូ​ក្នុង​មួយឆ្នាំ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ