នី​ម៉ា រង​ការចោទប្រកាន់ថា បាន​រំលោភ​នារី​ម្នាក់​ដែល​ខ្លួន​ជួប​តាម អ៊ី​ន​ស្តា​ក្រាម​

722
ចែករម្លែក

កីឡាករ នី​ម៉ា (Neymar) រង​ការចោទប្រកាន់ថា បាន​រំលោភ​ស្ត្រី​ម្នា​ក់នៅ​សណ្ឋាគារ​មួយ ក្នុង​ទីក្រុង​ប៉ារីស នេះ​បើតាម​សេចក្តីរាយការណ៍​នៅ​បារាំង​។

​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​រង​ការចោទប្រកាន់ថា បានរៀបចំ​ឲ្យ​ស្ត្រី​ម្នាក់​ដែល ខ្លួន​បាន​ជួប​តាម​បណ្តាញ​សង្គម​អ​។​ី​ន​ស្រា​ក្រាម​( Instagram) ស្នាក់នៅ​សណ្ឋាគារ ផ្កាយ​៥ Sofitel Paris Arc Du Triomphe ។

​ឯកសារ​ប៉ូលិស​ដែល​ទទួលបាន​ដោយ​បណ្តាញ​ព័ត៌មាន UOL Sport អះអាងថា កីឡាករ វ័យ​២៧​ឆ្នាំ​រូបនេះ​បាន​មកដល់​សណ្ឋាគារ​ទាំ​ង​ស្ថាន​ភាពស្រវឹង​កាលពី​ថ្ងៃទី​១៥​ខែឧសភា ហើយ​ជ​ជែង​ជាមួយ​ដើមចោទ​មុនពេល​ស្ទាបអង្អែល​នាង​។

​សេចក្តីរាយការណ៍​ដដែល​បាន​អះអាងថា នី​ម៉ា កាន់តែ​គឃ្លើន និង​កាន់តែ​ហិង្សា ដោយ បង្ខំ​ជនរងគ្រោះ​រួមភេទ​ទាំង​នាង​មិន​យល់ព្រម​។

​មានការ​អះអាងថា ជនរងគ្រោះ​នេះ​មាន​អារម្មណ៍​តក់ស្លុត​និង​ភ័យខ្លាច​ខណៈពេល​នាង សម្រេចចិត្ត​រាយការណ៍​ពីបទ​ឧក្រិដ្ឋ បន្ទាប់ពី​វិលត្រឡប់​មកដល់​ផ្ទះ​នៅ​ទីក្រុង Santo Amaro នៅ​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​សប្តាហ៍​មុន​។

​តាម​ចោទថា ឈ្មោះ Gallo ជា​តំណាង​របស់ នី​ម៉ា បាន​ទិញ​សំបុត្រ​ឲ្យ​នាង​ធ្វើដំណើរ មក​ទីក្រុង​ប៉ារីស និង​កក់​បន្ទប់​សណ្ឋាគា​រ​ឲ្យ​នាង​។ តំណាង​របស់ នី​ម៉ា និង​ក្លឹប PSG មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ