នី​ហ្សេ​រី​យ៉ា រៀបចំ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​អបអរ កូនភ្លោះ​

176
ចែករម្លែក

​ស្លាក “​ទីក្រុង​កូនភ្លោះ​ពិភពលោក​” ឬ TWINS CAPITAL OF THE WORLD ត្រូវបាន​គេ​លើក​ដំឡើង​នៅ​ក្លោងទ្វារ​ចូល​ក្រុង​អ៊ី​កបូ អូ​រ៉ា (Igbo-Ora) ដែលជា​ទីក្រុង​តូច​មួយ​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា ភាគ​និរតី​ដើម្បី​ស្វាគមន៍​អ្នកទស្សនា​។

Nigeria town celebrates claim

​ការលើក ស្លាក​នេះ​គឺ​ដើម្បី​អបអរ ដែល​ខ្លួន​ជាប់​ឈ្មោះ​ជាទី​ក្រុង​មានកំណើត​កូនភ្លោះ​ច្រើន​បំផុត​ក្នុង​ពិភពលោក​តាម​ការអះអាង​របស់ខ្លួន​។ ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដែល​បាន​ឈាន​ចូលដល់​ឆ្នាំ​ទី​២​នេះ​បាន​ទាក់ទាញ​កូនភ្លោះ​រាប់រយ​គូ​មកពី​ទូទាំងប្រទេស​នេះ​។​

Nigeria town celebrates claim

​ដោយ​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​ដែលមាន​ពណ៌​ខុសៗ​គ្នា កូនភ្លោះ​មិន​ថា​ប្រុស​ស្រី ចាស់​ក្មេង ឬ​សូម្បី​ក្មេង​តូចៗ នាំគ្នា​ច្រៀង​រាំ​យ៉ាង​សប្បាយ​ក្នុង​ព្រឹត្តិការណ៍​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ ដើម្បី​បង្អួត​អ្នកទស្សនា​៕ ប្រែ​សម្រួលៈ ខុម

Nigeria town celebrates claim
Nigeria town celebrates claim