នី រតនា ពិតជា​ចូល​រោងការ​មែនទែន​ធ្វើឱ្យ​នារីៗ​ស្រណោះ​និង​ស្តាយ Idol

724
ចែករម្លែក
  • 100
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: តារាចម្រៀង​ប្រចាំ​ផលិតកម្ម ហង្ស​មាស ដែលមាន​ស្រុកកំណើត នៅ​ខេត្តកំពង់ធំ លោក នី រតនា នៅថ្ងៃនេះ ជាមួយ​ភរិយា​រូប​ស្អាត ធ្វើ​ឲ្យ​កក្រើក​នៅលើ​បណ្តាញ​សង្គម កាល​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​។ ទាំង​អ្នកគាំទ្រ និង​ជាពិសេស​ស្រីៗ​ស្រលាញ់ នី រតនា ស្រណោះ​និង​ស្តាយ Idol របស់ខ្លួន​ចូល​រោងការ​មែនទែន​។

​រូបថត​ជាច្រើន​សន្លឹក ត្រូវបាន​បង្ហោះ នៅលើ​បណ្តាញ​សង្គម Facebook បង្ហាញ​ពី​សកម្មភាព​មង្គលការ​របស់​តារាចម្រៀង លោក នី រតនា គឺមាន​ការចាប់អារម្មណ៍​ខ្លាំង​ហើយក៏​មាន​តារា​ប្រុស​ស្រី​ល្បីៗ​ជាច្រើន ចូលរួម​ក្នុង​ពិធីមង្គលការ​របស់លោក​ច្រើន មែនទែន​។

​អ្វីដែល​គួ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ ពិធីមង្គលការ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស គឺមាន​ភាព​គគ្រឹកគគ្រេង​ខ្លាំង ហើ​យ​ចំណងដៃ​គឺមាន​សុទ្ធតែ​មាស​ពេជ្រ មិនតិច​នោះទេ​។

​សូមបញ្ជាក់ថា ភរិយា​របស់​តារាចម្រៀង​ដ៏​ល្បី​ផលិតកម្ម​ហង្ស​មាស​លោក នី រតនា គឺ​កញ្ញា ហេង សុវណ្ណ​ត​ក្តិ​ណា ដែលជា​កូនស្រី​អ្នកជំនួញ​ធំ​ជា​ផ្លូវការ​ហើយ​បន្ទាប់ពី​ភ្ជាប់ពាក្យ​ចាប់តាំងពី​ខែមេសា​ឆ្នាំ ២០១៨ កន្លងមក​។ កាល​ថ្ងៃទី​១៧​ខែមករា ឆ្នាំ​២១០៩ គឺ​គេ​ឃើញ​មាន​រៀបចំ​ពិធី​តាម​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ និង​ចិន​មួយចំនួន​ដូចជា មានការ​សែនព្រេន​កាត់​គ្រោះជា​កម្ម​វី​ធី​ទី​១ គឺ​ការ​សែន​កុងម៉ា​ខណៈដែល​រសៀល​នេះ មានកម្ម​វិធី​ក្រុង​ពាលី សូត្រមន្ត​ចូល​រោង​ជ័យ​។

​កម្ម​វី​ធី​សេរី​មង្គល​របស់​តារា​កំលោះ​អ្នក​កំពង់ចាម​រូបនេះ​ត្រូវបាន​ធ្វើឡើង​នៅ​នៅឯ​អាគារ ដឺ​ព្រេ​មៀ សេន​ធ័​រ សែន​សុខ (​អាគារ D,E) ក្រោម​វត្តមាន​អ្នកចូលរួម​អបអរ​ជាច្រើន​ក្នុងនោះ គេ​សង្កេតឃើញ​វត្តមាន​អ្នកសិល្បៈ ជាច្រើន​ចូលរួម​ផងដែរ​។

​កាល​ព្រឹក​ថ្ងៃទី​១៨​ខែមករា​នេះ គេ​ក៏​ឃើញ​មានការ​រៀបចំ​ពិធី​តាម​ទំនៀមទម្លាប់​ខ្មែរ​មួយចំនួន​ជា​ហូរហែរ ហើយ​បន្តទៅ​រៀបចំ​ពិធី​ទទួលភ្ញៀវ​ប្រមាណ​១០០​តុ នៅ​ទីតាំង​ខាងលើ​ផងដែរ​។ ជាពិសេស​ក្នុង​ទិដ្ឋភាព​ប្រារព្ធ​ពិធីចងដៃ​តាម​ប្រពៃណី បាន​ឱ្យឃើញ​ម្តាយ​ក្មេង​របស់ នី រតនា បានផ្តល់​ចំណងដៃ​មង្គលការ​នូវ​គ្រឿង​ពេជ្រ​មួយឈុត​មានតម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ​អារម្មណ៍​៕

#