នឹងកម្ទេចគ្រាប់​ខូចគុណភាព ២៥០​តោន នៅ​បន្ទាយ អាសេអូ

435
ចែករម្លែក
នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា លោក ឧ​ត្ត​ម​សេនីយ៍​ឯក ផល សា​មន អគ្គនាយករង មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព រួមជាមួយ នាយក នាយករង និង​ក្រុម​ជំនាញ​កម្ទេច​គ្រឿងផ្ទុះ (EOD )​បាន​ចុះ​ពិនិត្យ​ឃ្លាំង​ផ្ទុក​គ្រាប់​ខូចគុណភាព និង រៀបចំ​ជម្រក​សុវត្ថិភាព សំរាប់​ត្រៀម​រៀបចំ​កម្មវិធី​កម្ទេច​គ្រាប់​ខូចគុណភាព នា​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខនេះ (រូបថតមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព)

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម​នឹង​រៀបចំ​ធ្វើការ​កម្ទេច​គ្រាប់​ខូចគុណភាព ចំនួន​២៥០​តោន ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ ២០១៩ នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព ពហុ​ជាតិ(អាសេអូ) ក្នុង​ខេត្តកំពង់ស្ពឺ​។ ពិធី​នេះនឹង​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាច្រើនរូប​ផងដែរ​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម​។​

​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម​បាន​បញ្ជាក់ថា គ្រាប់​ខូចគុណភាព​ចំនួន​២៥០​តោន​ក្នុងនោះ​មួយចំនួន​ជា​ប្រភេទ​គ្រាប់​WP​នៅពេល​ត្រូវ​កំដៅថ្ងៃ​ខ្លាំង​បង្ក​ឲ្យ​ហុយ​ឆេះ​និង​ប្រភេទ​គ្រាប់​RPG7​មាន​ស្ថានភាព​ពុកផុយ​ងាយ​និង​ផ្ទះ​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដូច្នេះ​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ជូន​ប្រជាជន​និង​ទប់ស្កាត់បាន​ទាន់ពេលវេលា​រាល់​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ មជ្ឈមណ្ឌល​ជាតិ នឹង​រៀបចំ​ពិធី​កំទេច​គ្រាប់​ខូចគុណភាព​ទាំងអស់នេះ​ចោល​ចាប់ពី ថ្ងៃទី​១០ ខែកញ្ញា ដល់ ថ្ងៃទី​៣១ ខែតុលា​ឆ្នាំ ២០១៩ ៕​សរន​

ព្រឹក​ថ្ងៃទី​៦ ខែកញ្ញាលោក ឧ​ត្ត​ម​សេនីយ៍​ឯក ផល សា​មន អគ្គនាយករង មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព រួមជាមួយ នាយក នាយករង និង​ក្រុម​ជំនាញ​កម្ទេច​គ្រឿងផ្ទុះ (EOD )​បាន​ចុះ​ពិនិត្យ​ឃ្លាំង​ផ្ទុក​គ្រាប់​ខូចគុណភាព និង រៀបចំ​ជម្រក​សុវត្ថិភាព សំរាប់​ត្រៀម​រៀបចំ​កម្មវិធី​កម្ទេច​គ្រាប់​ខូចគុណភាព នា​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខនេះ (រូបថតមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព)
ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា លោក ឧ​ត្ត​ម​សេនីយ៍​ឯក ផល សា​មន អគ្គនាយករង មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព រួមជាមួយ នាយក នាយករង និង​ក្រុម​ជំនាញ​កម្ទេច​គ្រឿងផ្ទុះ (EOD )​បាន​ចុះ​ពិនិត្យ​ឃ្លាំង​ផ្ទុក​គ្រាប់​ខូចគុណភាព និង រៀបចំ​ជម្រក​សុវត្ថិភាព សំរាប់​ត្រៀម​រៀបចំ​កម្មវិធី​កម្ទេច​គ្រាប់​ខូចគុណភាព នា​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខ (រូបថតមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព)
ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា លោក ឧ​ត្ត​ម​សេនីយ៍​ឯក ផល សា​មន អគ្គនាយករង មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព រួមជាមួយ នាយក នាយករង និង​ក្រុម​ជំនាញ​កម្ទេច​គ្រឿងផ្ទុះ (EOD )​បាន​ចុះ​ពិនិត្យ​ឃ្លាំង​ផ្ទុក​គ្រាប់​ខូចគុណភាព និង រៀបចំ​ជម្រក​សុវត្ថិភាព សំរាប់​ត្រៀម​រៀបចំ​កម្មវិធី​កម្ទេច​គ្រាប់​ខូចគុណភាព នា​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខនេះ (រូបថតមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព)
ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា លោក ឧ​ត្ត​ម​សេនីយ៍​ឯក ផល សា​មន អគ្គនាយករង មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព រួមជាមួយ នាយក នាយករង និង​ក្រុម​ជំនាញ​កម្ទេច​គ្រឿងផ្ទុះ (EOD )​បាន​ចុះ​ពិនិត្យ​ឃ្លាំង​ផ្ទុក​គ្រាប់​ខូចគុណភាព និង រៀបចំ​ជម្រក​សុវត្ថិភាព សំរាប់​ត្រៀម​រៀបចំ​កម្មវិធី​កម្ទេច​គ្រាប់​ខូចគុណភាព នា​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខ (រូបថតមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព)