នឹងមាន​ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង នៅ​ទន្លេ​វ៉ៃ​គោ នាពេល​ខាងមុខនេះ​

178
ចែករម្លែក

ដោយ​: វ៉ៃ​កូ​
​ស្វាយរៀង​:
នា​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ និង​អនុគណកម្មការ​រៀបចំ​ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរ​ជាត ’’​ទូក​នាគ​’’ ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង ភូមិភាគ​វាលរាប​លើក​ទី​១ ឆ្នាំ​២០១៩ នៅ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង​។

​សូម​ជម្រាបជូន​ថា ព្រឹត្តិការណ៍​នៃ​ការប្រកួត​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង ភូមិភាគ​វាលរាប លើក​ទី​១ ឆ្នាំ​២០១៩​នេះ ក៏មាន​ការដាក់​តាំង​ពិ​ពណ៌​ផ្សព្វផ្សាយ​លក់ ផលិតផល​ជាតិ​-​អន្តរជាតិ ការប្រគុំ​តន្ត្រី ព្រមទាំង​ការហាត់​សមរ​បស់​កីឡាករ​ទូក​ចាប់ពី​ថ្ងៃទី​២២​តទៅ និង​ដល់​ថ្ងៃទី​២៧-២៨​ខែកក្កដា ឆ្នាំ​២០១៩ ជា​ថ្ងៃ​ប្រកួត​ផ្លូវ​ការយក​ចំណាត់ថ្នាក់​ផ្តាច់​ព្រ័ត ដែល​ប្រព្រឹត្តទៅ​នៅតាម​បណ្តោយ​មាត់ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​៕ ល​