នឹងមាន​សមយុទ្ធលំ​ហាត់​អន្តរាគមន៍​ពេល​មានអគ្គិភ័យ​កើតឡើង នៅ​ខេត្តសៀមរាប​

1415
ចែករម្លែក

ដោយៈ​គូលែន​/​សៀមរាបៈ កម្លាំង​នគរបាល​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​កម្លាំង​សន្តិសុខ​អគ្គិភ័យ​ភូមិ​វប្បធម៌​កម្ពុជា បានរួម​គ្នា​ធ្វើ​សមយុទ្ធ លំ​ហាត់​របៀប​អន្តរាគមន៍​ពេល​មាន អគ្គិភ័យ​កើតឡើង ។​

នគរបាល​ពន្លត់អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង កម្លាំង​សន្តិសុខ​អគ្គិភ័យ​ភូមិ​វប្បធម៌​កម្ពុជានឹង ធ្វើ​សមយុទ្ធ លំ​ហាត់​របៀប​អន្តរាគមន៍​ពេល​មាន​អគ្គីភ័យ​កើតឡើង​(គូលែន)​

​ការធ្វើ​សមយុទ្ធ លំ​ហាត់​របៀប​អន្តរាគមន៍​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​២:៣០​រសៀល​។​ការធ្វើ​សមយុទ្ធ​លំ​ហាត់​របៀប​អន្តរាគមន៍​នេះ​គឺមាន​ការ​ចល័ត​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ចំនួន​៨​គ្រឿង​ក្នុងនោះ​រួមមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចំនួន ៧​គ្រឿង -​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ភូមិ​វប្បធម៌​កម្ពុជា ចំនួន​មួយគ្រឿង ។​

​តាម​គម្រោង​ការធ្វើ​សមយុទ្ធ​នេះ​គឺ​ធ្វើការ​ចល័ត​រថយន្ត​អគ្គិភ័យ ចេញពី​គោលដៅ មន្ទីរ​ទេសចរណ៍​ចាស់​កាត់​តាម​ដង​វិថី​នានា ក្នុង​ក្រុង​សៀមរាប ឆ្ពោះ​ចូលទៅ​កាន់ ភូមិសាស្ត្រ​បុរី​ទេសចរណ៍ ( អតីត​បុរី​សុខលាភ ) ស្ថិត​នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ។​នៅក្នុង​ភូមិសាស្ត្រ​បុរី​ទេសចរណ៍ ( អតីត​បុរី​សុខលាភ ) ក៏មាន​ការ ដុត​កង់ឡាន​ចំនួន​៣០ គ្រាប់ ធ្វើជា​ករណី​អគ្គិភ័យ​សិប្ប​និមិត្ត ផងដែរ ។

​ការធ្វើ​លំ​ហាត់​របៀប​អន្តរាគមន៍​ពេល​មាន អគ្គិភ័យ​កើតឡើង នេះ ដើម្បី​បង្កើន​សមត្ថភាព បន្ថែម​ដល់​កង​កម្លាំង ដើម្បី​ត្រៀម​ឆ្លើយតប លើ​បញ្ហា​គ្រោះ​អគ្គិភ័យ ដែល​កើតឡើង​ជាយថាហេតុ និង​ដើម្បី​ធ្វើការ ត្រួត​ពិនិត្យ ឧបករណ៍​សម្ភា​រៈបច្ចេកទេស ផងដែរ​៕មន

នគរបាល​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង កម្លាំង​សន្តិសុខ​អគ្គិភ័យ​ភូមិ​វប្បធម៌​កម្ពុជា ធ្វើ​សមយុទ្ធ លំ​ហាត់​របៀប​អន្តរាគមន៍​ពេល​មាន​អគ្គីភ័យ​កើតឡើង​(​គូលែន​)

#