នឹង​បញ្ជូន​កីឡា ១៥ ប្រភេទ ទៅ​ចូលរួម​ប្រកួត​កីឡា ប៉ូលិស​ពិភពលោក លើក​ទី​១៨ នៅ​ចិន​

618
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង អគ្គលេខាធិការ ក្រុមប្រឹក្សា​កីឡា ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​អង្គភាព​កីឡា នគរបាលជាតិ នឹង​បញ្ជូន​កីឡា ចំនួន ១៥ ប្រភេទ​កីឡា ទៅ​ចូលរួម ក្នុង​ព្រឹត្តិការណ៍ ប្រកួត​កីឡា​នគរបាល ពិភពលោក លើក​ទី​១៨ នៅ​ទីក្រុង Chengdu ប្រទេស​ចិន ។​

​ព្រឹត្តិការណ៍​នេះ ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា The18th World Police and Fire Games2019 ។ ការប្រកួត​ដែលមាន​រយៈពេល ១១ ថ្ងៃនោះ គឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៨ ដល់ ១៨ សីហា ។ នេះ​ជា​លើក​ទី​១ ហើយ ដែល​នគរបាល​កម្ពុជា ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ពិភពលោក ផ្នែក​ប៉ូលិស​បែបនេះ ។ កីឡា​ទាំង ១៥ ប្រភេទ​នេះ មាន​ចំនួន​សរុប ទាំង​ប្រតិភូ​ដឹកនាំ គ្រូបង្វឹក មន្ត្រី​ផ្លូវការ ចំនួន ៩៦ រូប ហើយ​ថវិកា​ចេញទៅ​ប្រកួត​នេះ ឧបត្ថម្ភ​ដោយ​សម្ដេច​ក្រឡាហោម ទាំងស្រុង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង​

​ប្រភេទ​កីឡា​ទាំង ១៥ នេះ រួមមាន កា​រា​តេ​-​ដូ តេ​ក្វាន់​ដូ WT Decathlon ដែលជា​ប្រភេទ​កីឡា មាន ១០ វិញ្ញាសា នៃ​ប្រភេទ​កីឡាអត្តពលកម្ម ប្រភេទ​កីឡា Heptathlon (​មាន​៧​វិញ្ញាសា នៃ​ប្រភេទ​កីឡាអត្តពលកម្ម​) ចំបាប់ យូ​ដូ វាយ​សី ហែល​ទឹក វាយ​កូនឃ្លី​លើ​តុ ទ្រី​យ៉ា​ត្លុង អត្តពលកម្ម ប្រភេទ​កីឡា​ទូក​នាគ (​ទូក​ប្រពៃណី​) ពាក់កណ្ដាល​ម៉ា​រ៉ា​តុង ជី​ជី​តស៊ូ និង បាល់ឱប ។​

​នៅពេលដែល​សួរថា ការប្រកួត​ក្នុង​កម្រិត ពិភពលោក​បែបនេះ តើ​កម្ពុជា មាន​សង្ឃឹមថា នឹង​ដណ្ដើមបាន​មេដាយ​ឬទេ​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ដែលជា​ប្រមុខ​កីឡា​នគរបាលជាតិ បាន​បញ្ជាក់ថា យើង​ទៅ​ប្រកួត​គោលដៅ​របស់​យើង គឺ​រក​មេដាយ ។ យើង​ត្រូវតែមាន​ជំនឿ​ចិត្ត រឿង​បាន ឬ​មិនបាន វា​ជា​រឿង​ក្រោយ​ការប្រកួត តែ​យើង​មាន​ជំនឿ​ចិត្ត ព្រោះ​យើង​ត្រៀមខ្លួន​ជាមុន បានល្អ​ណាស់ ៕v