នឹង​បើក​ជើងហោះហើរ​ត្រង់​ខេត្ត​ព្រះសីហនុ​-​ក្វាង​ចូ​វ​

660
ចែករម្លែក

​ភ្នំពេញ​៖ ពិត​ដំណឹង​ល្អ ជាទី រីករាយ​សម្រាប់​ប្រជាជន​កម្ពុជា និង ភ្ញៀវ​ជនជាតិ​ចិន​ដែល​ចង់​មក ខេត្ត​ព្រះ សីហនុ ឬ​ចេញទៅ​ចិន​វិញ លែង​ខ្វល់ រឿង​ត​ជើងហោះហើរ​ទៀតហើយ ដោយ​ក្រុមហ៊ុន​ជេ​ស៊ី (​ខេ​ម​បូ​ឌា​) អ៊ិន​-​ធឺ​ណេ​សិ​នណល​អ៊ែរ​ឡាញ បើក​ដំណើរការ​ជើង​ហោះ ហើរ​ថ្មី​ពី “​ក្រុងព្រះសីហនុ ទៅកាន់​ទីក្រុង​ក្វាង​ចូ​វ​” ដោយផ្ទាល់​។

​កាលពី​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨ ក្រុមហ៊ុន ជេ​ស៊ី (​ខេ​ម​បូ​ឌា​) អ៊ិន​ធឺ​ណេ​សិ​នណល អ៊ែរ​ឡាញ បាន ប្រកាសថា ក្រុមហ៊ុន​ខ្លួ ន​នឹង​បើក​ដំណើរ ការ​ជើងហោះហើរ​ថ្មី​មួយ​ពី “​ក្រុង​ព្រះ សីហនុ​ទៅកាន់​ទីក្រុង​ក្វាង​ចូ​វ​” ដោយ ចេញដំណើរ​ជា​រៀងរាល់ថ្ងៃ​។​

​តំណាង​ក្រុមហ៊ុន JC AirLine បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា នេះ​គឺជា ការបើក​ដំណើរការ ហោះហើរ​ដោយ ត្រង់​ជា​លើកដំបូង​រវាង​ខេត្ត​ទាំងពីរ ដើម្បី​សម្រួល​ក្នុងការ​ធ្វើដំណើរ​ដល់ ភ្ញៀវទេសចរ ក៏ដូចជា​ពាណិជ្ជករ សម្រាប់​ការហោះហើរ​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​។​

​បើតាម​ការបញ្ជាក់​ពី​តំណាង ក្រុមហ៊ុន​ខាងលើ បាន​បញ្ជាក់ថា សម្រាប់​ពេលវេលា​ហោះ ហើរ​ចេញ ដំណើរ​ពី​ក្រុងព្រះសីហនុ​ទៅកាន់​ទី ក្រុង​ក្វាង​ចូ​វ នឹងត្រូវ​ធ្វើ​ប្រតិបត្តិ​ការហោះហើរ ជា​រៀងរាល់ថ្ងៃ​ទៅតាម កាលវិភាគ​កំណត់​រប​ស់​ក្រុមហ៊ុន​។ ចំណែក​ការចេញដំណើរ​ពី​ទីក្រុង ក្វាង​ចូ​វ​មកកាន់​ក្រុងព្រះសីហនុ​គឺ​ចេញ ដំណើរ​នៅ​ម៉ោង​៣:២៥​នាទី​រសៀល ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​មិនបាន​បញ្ជាក់ អំពី​កាលបរិច្ឆេទ​ផ្លូវការ​ទេ​។​

​ក្រុមហ៊ុន​នេះ បានបញ្ជាក់​ទៀតថា ការបើក​ដំណើរការ​គោលដៅ​ថ្មី​នេះ បានធ្វើឱ្យ​ចំនួន​ជើង ហោះហើរ​របស់ ក្រុមហ៊ុន JC AirLine បាន​កើនឡើង ដល់​២៩​ជើង​ក្នុង​មួយ​សប្តាហ៍ ហើយ ខេត្ត​ព្រះសីហនុ គឺជា​គោលដៅ ទី​១២ ហើយ​ដែល JC AirLine ធ្វើ ប្រតិបត្តិ​ការហោះហើរ ទៅកាន់​ចិនដីគោក​។​ក្រុមហ៊ុន ជេ​ស៊ី (​ខេ​ម​បូ​ឌា​) អ៊ិន​ធឺ​ណេ​សិ​នណល​អ៊ែ​រឡាញ​បានចាប់ផ្តើម បើក​ដំណើរការ ហោះហើរ​លើកដំបូង​រប​ស់​ខ្លួន​ចាប់ពី ថ្ងៃទី​១៧​ខែមីនា ឆ្នាំ​២០១៧ ហើយ​មក ដល់ពេលនេះ​គឺមាន​យន្តហោះ​ចំនួន ប្រាំ​គ្រឿងប្រភេទ Airbus 32០ ៕ ដោយ​: បូ​រិ​ន​