នូ​វែ​ល​សេ​ឡង់​ចេញ​បម្រាម ហាម​លក់​ផ្ទះ​ឱ្យទៅ​ជនបរទេស​

609
ចែករម្លែក

​សភា​នូ​វែ​ល​សេ​ឡង់​បាន​ហាមឃាត់​ជនបរទេស​ពី​ការទិញ​ផ្ទះ​ដែលមាន​ស្រាប់​នៅក្នុង​ប្រទេស​នេះ ដែលជា​ចំណាត់ការ​មួយ​ធ្វើឡើង​ក្នុង​គោលបំណង​ឱ្យ​អចលនទ្រព្យ​មាន​តំលៃ​សមរម្យ​អាច​លៃលក​បាន​។​

​ការហាមឃាត់​នេះ​អនុវត្ត​តែ​ចំពោះ​ជនបរទេស​ប៉ុណ្ណោះ​។ ប្រជាជន​អូស្ត្រាលី​និង​សិង្ហបូរី​ត្រូវបាន​លើកលែង​ដោយសារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។​

​នូ​វែ​ល​សេ​ឡង់​កំពុង​ប្រឈម​នឹង​វិបត្តិ​លំនៅដ្ឋាន​តម្លៃ​សមរម្យ ដែល​ធ្វើឱ្យ​មនុស្ស​ជាច្រើន​គ្មាន​លទ្ធភាព​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើផ្ទះ​សម្បែង​។​

​អត្រា​ការប្រាក់​ទាប ចំនួន​លំនៅដ្ឋាន​មាន​កម្រិត និង អន្តោប្រវេសន៍ បាន​រុញ​តម្លៃ​ឱ្យ​ឡើង​ខ្ពស់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ពិតណាស់ មានតែ​ជនបរទេស​ប៉ុណ្ណោះ​ដែល​រង​ផលប៉ះពាល់​ពី​វិសោធនកម្ម​ច្បាប់​វិនិយោគទុន​នៅក្រៅ​ប្រទេស ដែល​ត្រូវ​បានអនុម័ត​នៅក្នុង​ការបោះឆ្នោត​គាំទ្រ ៦៣-៥៧ កាលពី​ថ្ងៃ​ពុធ ទី​១៥ សីហា​។​

​ឥឡូវនេះ​ពួក​បរទេស​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ទិញ​ផ្ទះ​ជាច្រើន​ប្រភេទ ប៉ុន្តែ​ពួកគេ​នឹង​អាចធ្វើ​ការវិនិយោគ​មាន​កម្រិត ក្នុង​អគារ​ផ្ទះល្វែង​ថ្មីៗ​ក្នុង​គម្រោង​អភិវឌ្ឍ​ធំៗ​។​

​ជនបរទេស​ដែលមាន​សញ្ជាតិ​នូ​វែ​ល​សេ​ឡង់​ក៏ដូចជា​ជនអន្តោប្រវេសន៍​អូស្ត្រាលី​និង​សិង្ហបូរី​មិន​រង​ផលប៉ះពាល់​ពី​ការហាមឃាត់​នេះ​ទេ​៕ ដោយ៖ កញ្ញាដាលីស

ជនបរទេស​ដែលមាន​សញ្ជាតិ​នូ​វែ​ល​សេ​ឡង់​ក៏ដូចជា​ជនអន្តោប្រវេសន៍​អូស្ត្រាលី​និង​សិង្ហបូរី​មិន​រង​ផលប៉ះពាល់​ពី​ការហាមឃាត់​នេះ​ទេ