នូ សុភេន នាំយកជំនួយចែកជូន សិស្សានុសិស្សនៅសាលាបឋមសិក្សាភូមិទំនប់ ខេត្តព្រះវិហារ

149
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ផលិតករកម្មវិធី និងជាអ្នកច្នៃឈុតបុរាណល្បីឈ្មោះ និងជាអ្នកផលិតកម្មវិធី ស្ទាត់ខាងកែច្នៃស្នាដៃផ្សេងៗអោយមានលក្ខណៈ ជារចនាបថ ខ្មែរ លោក នូ សុភេន បាននាំយកអំណោយទៅចែកដល់ក្មេងៗនៅក្នុងសាលា ស្ថិតក្នុង ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ កុម្ភៈ ២០២០។

អំណោយ លោក នូ សុភេន នាំយកទៅចែកជូននេះ គឺជាជំនួយឧបត្ថម្ភរបស់ លោក ឧកញ៉ា សួរ វិរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ និងលោកជំទាវ ប៊ុន ចន្ធូ ជូនដល់ សិស្សានុសិស្សសិស្សសរុបចំនួន 100 នាក់ ដែលកំពុងសិក្សានៅសាលាបឋម សិក្សា ភូមិទំនប់ ស្ថិតនៅក្នុងភូមិទំនប់ សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោក នូ សុភេន បានបញ្ជាក់ថា ក្មេងៗសិស្សសាលានៅខេត្តព្រះវិហារភាគច្រើន នៅមានជីវភាពខ្វះខាតច្រើន ដូច្នេះហើយ ទើបលោកគៀរគរ ដល់សប្បុរសជន ដើម្បី ប្រមូលជាមូនិធិជួយដល់អ្នកស្រុក ព្រះវិហារ ព្រោះជាទីកន្លែងកំណើតរបស់លោក ផង និងជួយដល់ក្មេងៗខ្វះខាតផង លោកថា លោកតែងតែជួយ ទៅតាមលទ្ធភាព និងអ្វីដែល អាចជួយទៅបាន។

លោកថាដោយយោងទៅលើភាពខ្វះខាតរបស់បងប្អូនដែលមានកូនកំពុងសិក្សាហើយកំពុងត្រូវការសម្ភារៈសិក្សា ដើម្បីបន្តការសិក្សាឲ្យបានចប់ជោគជ័យទៅថ្ងៃអនាគត នៅក្នុងសហគមនៃសាលាបឋមសិក្សានៅខេត្តព្រះវិហារ ទើបលោកគៀរគរជំនួយ យកទៅចែករំលែក។ នេះមិនមែនជាលើកទី១នោះទេ ដោយពេលកន្លងមកលោក បាន គៀរគរជំនួយបែបនេះជួយតាមលទ្ធភាពច្រើនដងមកហើយ ពីសប្បុរសជនដែលលោក បានស្គាល់ ដល់សហគមន៍ និងសិស្សខ្វះខាត នៅខេត្តព្រះវិហារ៕