នេន​ទុំ ប្រតិកម្ម​ចំពោះ​អ្នកគ្រូ​ពេទ្យ ពីរ​នាក់ នៅ​មន្ទីរ​ពេទ្យរុស្ស៊ី ប្រើស​ម្តី​មិន​សមរម្យ​ដាក់​អ្នកជំងឺ​

1250
ចែករម្លែក

​ភ្នំពេញ​៖ តារាចម្រៀង​រ៉េ​ប លោក នេន ទុំ បាន​ប្រតិកម្ម​យ៉ាងខ្លាំង នៅពេល​លោក ជួប​ផ្ទាល់​អ្នកគ្រូ​ពេទ្យ ចំនួន​ពីរ​នាក់ នៅក្នុង​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត (​មន្ទីរពេទ្យ​រុស្ស៊ី​) ដោយ​ប្រើ​ពាក្យសម្តី មិន​សមរម្យ ដាក់​អ្នកជំងឺ បើទោះបីជា​អ្នកជំងឺ​នោះ និយាយ​សុភាព លើក​សំពះសួរ ក៍ដោយ​។

តារាចម្រៀង​លោក នេន ទុំ​។ (​រូប​ថ​តៈ បូ​រិ​ន​)​

​ ​
​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ដែល​ល្បីឈ្មោះ អស់​រាប់​ឆ្នាំ និង​ជា​ស្ថាប័ន​ព្យាបាល​ជំងឺ ពលរដ្ឋ​ខ្មែរ​របស់​រដ្ឋ​នេះ ត្រូវបាន​តារាចម្រៀង លោក នេន ទុំ ឡើង​និយាយ​ផ្សាយ លើ​ហ្វេ​ស​ប៊ុ​ក ជា​សាធារណៈ ប្រតិកម្ម​ខ្លាំង ចំពោះ​កាយវិការ និង​សម្តី មិន​សមគួរ គ្មាន​សីលធម៌ ក្នុងនាម​ជា​អ្នកគ្រូ​ពេទ្យ ដាក់​លោក នេន ទុំ ខណៈ​លោក បាន​នាំ​បងប្អូន​មក​ស្វែងរក ការព្យាបាល នៅ​មន្ទីរពេទ្យ​រដ្ឋ​មួយ​នេះ ប៉ុន្តែ​ក៍បាន​ជួប​រឿង មិន​នឹកស្មាន​ដល់​ឡើយ​។


​ ​
​លោក នេន ទុំ បាន​និយាយថា មន្ទីរ​រុស្ស៊ី​នេះ លោក​បាន​ជួប​អ្នកគ្រូ​ពេទ្យ ចំនួន​ពីរ​នាក់ ដែល​បាន​និយាយ​សម្តី មិន​សមរម្យ គ្មាន​មើលមុខ លោក​អ្វី​បន្តិច​ដោយ​មិន​ខ្វល់​ពី​ក្រុមគ្រួសារ អ្នកជំងឺ ដោយ​គ្រាន់តែ​សួរនាំ ទៅរក​បន្ទប់​កន្លែង​ណា ដើម្បី​សុំ​ធ្វើការ​ពិនិត្យ និង​ព្យាបាល​សោះ​។


​ ​
​តារាចម្រៀង​បែប​និយាយ​រូបនេះ បញ្ជាក់ទៀតថា អ្នកគ្រូ​ពេទ្យ ពីរ​នាក់​នោះ​ម្នាក់​នៅ​អគារ ខាងក្រោយ គឺ​អគារ​ធំ អគារ​ព្យាបាល​ជំងឺ​សើ​ស្បែក និង​ម្នាក់ទៀត នៅ​បន្ទប់​ពិនិត្យ​ឈាម​។ លោក​មាន​អារម្មណ៍ ឈឺចាប់​ជាខ្លាំង នៅពេល​ជួប​រឿង​បែបនេះ ហើយ​លោក​ធ្លាប់​ជូន​ម្តាយ របស់លោក មក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​នេះ អស់​រាប់ពាន់ រាប់ម៉ឺន​ដុល្លារ រួច​ម្តង​ហើយ​។ ​



​លោក​មិន​ចង់ឱ្យ​មន្ទីរពេទ្យ​របស់​រដ្ឋ​មួយ​នេះ បន្ត​មាន​មន្ត្រី​មួយចំនួនៗ ធ្វើ​ដាក់​អ្នកជំងឺ​ទៀត ដែល​ជះឥទ្ធិពល​អាក្រក់ ដល់​អ្នកជំងឺ និង​អ្នកពាក់ព័ន្ធ មិនមែន​ទៅជា​សះស្បើយ​ឡើយ បែរជា​អាច​ប្រឈម ទៅនឹង​ការ​ឆាប់​ស្លាប់ មិនដឹង​។​
​ ​
​នៅ​រសៀល​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៨ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានបញ្ជាក់​ខ្លី ប្រាប់​រស្មី​កម្ពុជា​ថា លោក​នឹង​ប្រាប់​ទៅ ប្រធាន​មន្ទីរ​នេះ ឱ្យ​កោះហៅ​ពួកគេ មក​អប់រំ កុំឱ្យ​ធ្វើ​យ៉ាង​ដូច្នេះ តទៅទៀត​…​។ លោក​អរគុណ​ណាស់​ដែល​បានទទួល​ដំណឹង មួយ​នេះ​៕ ដោយ​: បូ​រិ​ន​