នេះ​ជា​ប្រភេទ​ផ្លែឈើ​ជួយ​ច្រោះ​សម្អាត​សួត​សម្រាប់​អ្នក​ជក់បារី​

2084
ចែករម្លែក
  • 9
    Shares

ពេល​ជក់បារី សួត​របស់​អ្នកនឹង ត្រូវ​លុប​ចេញទៅ​ដោយសារ​ជាតិគីមី គ្រោះថ្នាក់​៤.០០០​ប្រភេទ ។ ក្នុងនោះ គ្រោះថ្នាក់​បំផុត​គឺ​នីកូទីន និង​ជ័រ​បារី ។ នី​កូន​ទីន​ក្នុង​បារី​ជា​សារជាតិ​គ្មាន​ពណ៌ បំប្លែង​ទៅជា​ពណ៌​ត្នោត​ពេល​ចូលទៅ ក្នុង​សួត ។ សារជាតិ​នេះ​បង្ក​ឱ្យ​ញៀន គ្រោះថ្នាក់​បំផុត​ទៅដល់​សុខភាព និង សួត ។​
​ ​
​ជក់បារី គឺជា​មូល​ហេតុដែល សួត​របស់​អ្នក​ជក់បារី​ប្រែជា​ប្រផេះ​ខ្មៅ ។ វា​គឺជា​មូលហេតុ បង្ក​មហារីក​ចម្បង​នូវ អ្នក​ជក់បារី ។ យើងទាំងអស់គ្នា​សុទ្ធតែ ដឹងថា ជក់បារី​មាន​ហានិភ័យ​កើត​ជំងឺ ជាច្រើន​រួមមាន​ទាំង​មហារីក​សួត​, សរសៃឈាម​បេះដូង និង​បញ្ហា​ជាច្រើន​រួមមាន​ទាំង​មហារីក សួត​, សរសៃ ឈាម​បេះដូង និង​បញ្ហា​ពាក់ព័ន្ធ​ដល់​សុខភាព​ជាច្រើន​ផ្សេងទៀត ។ វិធី​ល្អ បំផុត គឺ​គួរ​បញ្ឈប់​ការជក់បារី ហើយ ទន្ទឹម​នោះ​វិធី​ដ៏​សាមញ្ញ និង​ប្រសិទ្ធភាព បំផុត​មួយ ដើម្បី​ចម្រោះ​សំអាត​សួត គឺ ការកែសម្រួល​របប​អាហារ​ប្រចាំថ្ងៃ ។​

​ខាងក្រោម​នេះ​ជា​ផ្លែឈើ​មាន ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការរំដោះ​ជាតិពុល​, សំអាត​សួត​ដែល​អ្នក​ជក់បារី គួរ​បំពេញ បន្ថែម​ឱ្យបាន​ច្រើនជាង​ទៅក្នុង​របប​ទទួលទាន ។​
​ ​
​ផ្លែ​ទទឹម​
​អ្នក​ចង់​ផ្តាច់​បារី ចូរ​បរិភោគ​ផ្លែ ទទឹម​ជាប្រចាំ ។ រសជាតិ​ជូរ​ផ្អែម​របស់​ផ្លែ​ទទឹម​នឹង​បន្ថយ​ភាព​ឃ្លាន បារី​របស់ អ្នក ។ ជាងនេះទៀត​ផ្លែ​ទទឹម​នៅ​ជួយ​ផលិត​កោសិកា​ឈាមក្រហម​ក្នុង​សរីរាង្គ​, ប្រឆាំង​តប​បញ្ហា​សុខភាព ដូចជា​សម្ពាធ ឈាម និង​ចង្វាក់បេះដូង​មិន​ប្រក្រតី ។​

​ក្រូចថ្លុង​
​ក្រូចថ្លុង​មាន​ផ្ទុក falvainoid សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​សំខាន់​មួយ ត្រូវបាន​ចាត់ទុកថា មាន​ប្រសិទ្ធភាព បន្ថយ​ការលូតលាស់​ដុំ​សាច់​ក្នុង​សួត ។ ក្រូចថ្លុង​ក៏​ជា​អាហារ​សម្អាត​សួត​ប្រសិទ្ធ​ភាព​បំផុត​មួយ ព្រោះ​វា​សម្បូរ​បរិមាណ naringin ។​
​ ​
​ក្រូច​
​ក្រូច​ជា​ប្រភព​ផ្គត់ផ្គង់​វីតាមីន C ច្រើន​បំផុត បរិភោគ​ក្រូច​រាល់ថ្ងៃ​នឹង​ជួយ​ជំរុញ​ការ​បំប្លែង​សារជាតិ ក៏ដូចជា ជួយ​កម្ចាត់​លឿន​នីកូទីន​ចេញពី​សរីរាង្គ​។​

គី​វី​
​គី​វី​សម្បូរ​វីតាមីន​ដូចជា A,C និង E ។ គី​វី​ជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​ពេល​អ្នកជំងឺ ចង់ក ម្ចា​ត់​នីកូទីន​ដោយ​សុវត្ថិភាព ៕