នេះ​ជា​មូលហេតុ​ជំងឺមហារីក​ដែល​មិនសូវមាន​គេ​ដឹង​ទេ​

426
ចែករម្លែក

ជំងឺមហារីក​ស្បែក​គឺជា​ទម្រ​ង​នៃ​ជំងឺមហារីក​ដែល​កើតឡើង​ញឹកញាប់​បំផុត ដោយមាន រហូត​លើស ៥០​ភាគរយ​ឯណោះ​នៃ​ជំងឺមហារីក​ទាំងអស់​។

​វា​មិនមាន​អ្វី​ដែលជា​អាថ៌កំបាំង​ឡើយ​ក្នុងការ​និយាយថា ការ​ស្ថិតនៅក្រោម​ពន្លឺ ព្រះអាទិត្យ យូរ អាចធ្វើ​ឲ្យ​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺមហារីក​ស្បែ​កបាន​។

តាមពិតទៅ វា​ច្រើនជាង ៩០​ភាគរយ​ឯណោះ​នៃ​ជំងឺមហារីក​ស្បែក​ទាំងអស់ បង្កឡើង​ដោយ​ការ ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ច្រើន​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា ទោះបីជា​អ្នក​មិន​អង្គុយ ក្រោម​ពន្លឺព្រះអាទិត្យ​ច្រើន ក៏​មិនមែន​មានន័យថា អ្នក​មិនកើត​ជំងឺមហារីក​ស្បែក នៅ​ថ្ងៃ​អ​នា​គត់​ដែ​ឬ​។ នេះ​ដោយសារតែ​អ្នកមាន​កត្តា​ប្រឈម​នឹង​ជំងឺមហារីក​ច្រើនជាង​ការប៉ះពាល់​ពន្លឺព្រះអាទិត្យ​ទៅទៀត ហើយ​រឿងនេះ​មិនសូវមាន​មនុស្ស​ច្រើន​បានដឹង​ឡើយ​។

ខាងក្រោម​នេះ​គឺជា​កត្តា​ប្រឈម​នឹង​ជំងឺមហារីក​ញឹកញាប់​បំផុត​ដែល​អ្នក​មិនសូវ​ជា​ធ្លាប់​ដឹង​ឡើយ​៖

ធ្លាប់​រលាក​ស្បែក​ដោយសារតែ​ពន្លឺព្រះអាទិត្យ​កាលពីមុន​
ការដែល​មាន​អាកា​រៈរ​លាក​ស្បែក​ដោយសារតែ​ពន្លឺព្រះអាទិត្យ​គឺជា​សញ្ញា​ច្បាស់​មួយ​ដែល​អ្នក​បាន​ចំណាយ​ពេលវេលា​ច្រើន​នៅក្រោម​ពន្លឺព្រះអាទិត្យ​ដែឡ​ក្តៅ​ខ្លាំង ហើយ​វា​ក៏ កត្តា​ប្រឈម​មួយ​របស់​ជំងឺមហារីក​ស្បែក​ដែរ​។ សមាជិកគ្រួសារ​ណា​ម្នាក់​មាន​ជំងឺ មហារីក​ស្បែក​ហើយ ជំងឺមហារីក​ស្បែក​ក៏​ជា​ជំងឺ​មួយ​កើត​ឡើងជា លក្ខណៈ​គ្រួសារ ដែរ​។ ដូច្នេះ​បើសិនជា​សមាជិកគ្រួសារ​ណា​ម្នាក់​របស់​អ្នកមាន​ជំងឺ មហារីក​ស្បែក​ហើយ នោះ​អ្នក​កំពុងតែ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​នេះដែរ​។​

​មាន​សក់​ពណ៌​ក្រហម
ជា​អកុសល ការដែល​សក់​ក្បាលមាន​ពណ៌​ក្រហម​ពី​កំណើត វា​នឹងធ្វើ​ឲ្យ​ម្នាក់​នោះ ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺមហារីក​ស្បែក​ជាងគេ​។ នេះ​ដោយសារតែ​វា​ជា​ជំងឺ ហ្សែ​ន​ដែល​ផ្តល់​ឲ្យ​ពី​ឪពុកម្តាយ​។ ដោយសារតែ​អ្នកមាន​ហ្សែ​ន​អាច​បញ្ជាក់ថា​នឹងមាន ឱកាស​កើត​ជំងឺមហារីក​មែន តែ​មិនមែន​មានន័យថា អ្នកដឹង​តែ​កើត​ជំងឺ​នេះឡើយ ដូច្នេះ​យក​ល្អ​គួរតែ​ការពារ​ខ្លួន​បន្ថែម​តាមរយៈ​ការបន្ថយ​ការប្រឈមមុខ​ផ្សេងៗ​ទៀត​ដូចជា កុំ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ច្រើនពេក​។

​រស់នៅ​កន្លែង​ខ្ពស់ៗ​
​គ្រប់គ្នា​ដឹង​ហើយ​ថា កាំរស្មី​យូ​វី​របស់​ពន្លឺព្រះអាទិត្យ​ជា​អ្នកធ្វើ​ឲ្យ​មនុស្ស​យើង​ប្រឈម​កាន់ តែ​ខ្លាំង​នឹង​ជំងឺមហារីក​។ ប៉ុន្តែ​មិនមាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹងថា​ការរស់នៅ​កន្លែង ខ្ពស់ៗ ធ្វើ​ឲ្យ​ពួកគេ​ប៉ះពាល់​នឹង​កម្លាំង​កាំរស្មី​យូ​វី​របស់​ពន្លឺព្រះអាទិត្យ​កាន់តែខ្លាំង​ដែរ​ទេ​។ បើសិនជា​អ្នករស់នៅ​លើ​ភ្នំ​យក​ល្អ​គួរតែ​ចៀសវាង​ការប៉ះពាល់​នឹង​ពន្លឺ ព្រះអាទិត្យ​ឲ្យ​បាន ច្រើន​បំផុត​ផង​។

លេបថ្នាំ​
យើង​សុទ្ធតែ​ដឹង​ហើយ​ថា ថ្នាំ​មួយចំនួន​អាច​បង្ក​ជា​ផល​រំខាន​ដូចជា ចង្អោ វិលមុខ ក្រហាយ​ទ្រូង រាករូស និង​គេង​មិន​លក់​។ តែមាន​ថ្នាំ​ខ្លះ​ក៏​អាចធ្វើ​ឲ្យ​ស្បែក​ងាយ​នឹងមាន ប្រតិកម្ម​នឹង​ពន្លឺព្រះអាទិត្យ​រហូតដល់​កើតជា​មហារីក​ដែរ​។​ថ្នាំ​ព្យាបាល​ជំងឺ​មុន​ខ្លះ​ក៏​អាចធ្វើ ឲ្យ​ស្បែក​ងាយ​នឹង​កើត​មហារីក​បាន​។ ថ្នាំ​ផ្សះ និង​ពពួក​ថ្នាំ​ប្រឆាំង​ការ​រលាក ឬ​ឈឺចាប់ NSAIDs មួយចំនួន​ក៏មាន​ផល​រំខាន​ដូចគ្នា​ដែរ​៕ ដោយៈ health.com.kh

#