នេះ​ជា​អាវុធ​អេ​ឡិច​ត្រូ​និ​ច​របស់​អាម៉េរិក ដែល​គេ​និយាយថា​យកមក​បាញ់​ទម្លាក់​ដ្រូ​ន​អ៊ីរ៉ង់​

552
ចែករម្លែក

​ប្រព័ន្ធ​អាវុធ​អេ​ឡិច​ត្រូ​និ​ច​ការពារ​អាកាស LMADIS ដំបូង​ឡើយ​ត្រូវបាន​បង្កើតឡើង​សម្រាប់​ប្រើ​នៅលើ​ដីគោក​បំពាក់​ពីលើ​រថយន្តយោធា​របស់​កង​ម៉ា​រី​ន​។ កងទ័ពជើងទឹក​អាម៉េរិក​បាន​ដឹក​រថយន្ដ​ទាំងនោះ​ដាក់​លើ​នាវា​របស់ខ្លួន​ដើម្បី​ពិនិត្យ​មើលថា​តើ​ប្រព័ន្ធ​អាវុធ​នេះ​មាន​ប្រសិទ្ធភាព​នៅលើ​ទឹក​ឬ​អត់​។​

​ប្រព័ន្ធ​អាវុធ​អេ​ឡិច​ត្រូ​និ​ច​ប្រឆាំង​ដ្រូ​ន​របស់​កងទ័ពជើងទឹក​ថ្មី​នេះ​តាម​ដឹង​គឺ​ត្រូវបាន​ប្រើ​ដើម្បី​បាញ់​ទម្លាក់​ដ្រូ​ន​របស់​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ នេះ​បើ​យោងតាម​វេ​ប​សាយ Military.com ទទួលដំណឹង​ពី​មន្ត្រី​ការពារជាតិ​អនាមិក​មួយរូប​។​

​យោងតាម​របាយការណ៍ ប្រព័ន្ធ​អាវុធ​នេះ​ត្រូវបាន​ហៅថា ប្រព័ន្ធ​ការពារ​អាកាស​កង​ម៉ា​រី​ន​ធុន​ស្រាល​ដែល​រួមបញ្ចូល​គ្នា ឬ LMADIS ហើយ​វា​មាន​ទំហំ​ល្មម​អាច​បំពាក់​នៅលើ​យានយន្ត​ធំៗ​បើក​គ្រប់​សណ្ឋាន​ដី (ATV) ដូចជា​រថយន្ដយោធា​ម៉ាក Polaris Defense MRZR ជាដើម​។​

LMADIS គឺជា​ប្រព័ន្ធ​អាវុធ​ដែល​បំពាក់​អង់​តែ​ន​អ៊ី​ន​ធឺ​ណេ​ត​ដើម្បី​ផ្តល់​ការ​គ្របដណ្តប់​គោលដៅ ៣៦០ ដឺ​ក្រេ​ជាមួយ​កាមេរ៉ា​វីដេអូ​។​

​របាយការណ៍​សរសេរ​ថា ប្រព័ន្ធ​អាវុធ LMADIS មាន​រថយន្តយោធា​ពីរ​គ្រឿង ដែល​រថយន្ត​មួយ​គឺ​សម្រាប់​បញ្ជា និង រថយន្ត​មួយទៀត​គឺ​សម្រាប់​បាញ់​នូវ​អាវុធ​អេ​ឡិច​ត្រូ​និ​ច​។

​ប្រព័ន្ធ​អាវុធ​នេះ​ប្រើ​រ៉ា​ដា​ប្រើ​រ៉ា​ដា​មួយ និង កាមេរ៉ា​ជាច្រើន​ដើម្បី​ស្វែងរក​ដ្រូ​ន​នៅលើ​មេឃ ហើយ​នៅពេលណា​ដែល​ការគំរាមកំហែង​ត្រូវបាន​រកឃើញ វា​នឹង​បញ្ចេញ​ប្រេកង់​រលកសញ្ញា​ដើម្បី​ផ្តាច់ការ​បញ្ជា​របស់​ដ្រូ​ន​នោះ​តែម្តង​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​វេ​ប​សាយ C4ISR May​។

​គួរ​រលឹក​ដែរ​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​កក្កដា ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ និយាយថា ប្រព័ន្ធ​អាវុធ​មួយ​នៅលើ​នាវា USS Boxer បាន​បាញ់​ទម្លាក់​ដ្រូ​ន​របស់​អ៊ីរ៉ង់ ប៉ុន្តែ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក ម៉ូ​ហា​ម៉ាត់ ចា​វ៉ាត ហ្សា​រី​ហ្វ និយាយថា លោក​ពុំ​ទទួលបាន​ដំណឹង​អំពី​ការបាត់បង់​ដ្រូ​ន​ណាមួយ​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធ​អាវុធ​អេ​ឡិច​ត្រូ​និ​ច​ការពារ​អាកាស LMADIS ឥឡូវ​ក៏​បំពាក់​នៅលើ​នាវាចម្បាំង​ផងដែរ