នេះ​នែ តើ​អ្នក​យល់ដឹង​អ្វីខ្លះ​ពី​នាវា​ផ្ទុក​យន្តហោះ​ថ្មី​របស់​ចិន​?

3798
ចែករម្លែក

​កងទ័ពជើងទឹក​ចិន​ទើប​ឈាន​មួយ​ជំហាន​ទៀត ដោយ​នាវា​ផ្ទុក​យន្តហោះ​ផលិត​នៅ​ចិន​ដំបូង​ត្រូវដាក់​ដំណើរការ​សាកល្បង​នៅក្នុង​សមុទ្រ​។​

​ចិន​បាន​ធ្វើដំណើរ​វែងឆ្ងាយ​មួយ​ចាប់តាំងពីយន្តហោះប្រយុទ្ធ​ដំបូង​មួយរបស់ខ្លួនចុះចត​នៅ​លើ​នាវា​HMAS Melbourne​នៅ​ឆ្នាំ​១៩៨៧​។​អតីត​នាវា​ផ្ទុក​យន្តហោះ​អូស្ត្រាលី​នេះ​​ត្រូវ​បាន​លក់​សំរាប់​ទំនិញ​អេតចាយ តែ​វា​បាន​ក្លាយ​ជា​ប្រភព​មាន​តំលៃ​មួយ​នៃ​ចារកម្ម​បច្ចេកវិទ្យា​សំរាប់​យោធា​ចិន​ដ៏​មាន​មហិច្ឆតា​។​

​ចិន​បាន​ធ្វើអោយ​ពិភពលោក​ភ្ញាក់ផ្អើល​ជា​ថ្មី​ជាមួយ​នឹង​ការបញ្ចេញ​នាវា​ផ្ទុក​យន្តហោះ​ដំបូង​របស់​ខ្លួន​Liaoning​នៅ​ឆ្នាំ​២០១២ ទោះជា​វា​ជា​នាវា​ទិញ​មក​ពី​អ៊ុយ​ក្រែន​ដើម្បី​​កែកុន​ថ្មី​។​

​ត្រូវបាន​ទិញ​នៅ​ឆ្នាំ​១៩៩៨ វាពី​ដំបូង​គេ​ស្មាន​តែ​ដើម្បី​ប្រែក្លាយ​ជា​កាស៊ីណូ​មួយ តែ​មិន​នឹកស្មាន​ដល់​ថា​វា​ក្លាយ​ជា​នាវា​ប្រដាប់​ដោយ​អាវុធ​ពោរ​ពាស​ដូច្នេះ​ទេ​។​

​កងទ័ពជើងទឹក​របស់​កងទ័ព​រំដោះប្រជាជ​ន ចាប់​មាន​ពិសោធន៍​អំពីនាវាដឹកយន្តហោះចាប់តាំងពី​ពេលនោះ​មក ហើយ​បាន​មមាញឹក​សាងសង់​នាវា​មួយទៀត​។​

​ថ្ងៃ​២៣​មេសា​នេះ នាវា​អូស​ត្រូវបាន​គេ​ឃើញ​ទាញ​នាវា​ផ្ទុក​យន្តហោះ​ចេញពី​ផែ​សាងសង់​ដើម្បី​ត្រៀម​ចូល​សមុទ្រ​ជា​លើកដំបូង​។​នាវា​នេះ​ដែល​គេ​ស្គាល់​ត្រឹម​ឈ្មោះ​Type 001A (CV-17)​ជា​កំណែ​ថ្មី​នៃ​នាវា Liaoning​ដែល​ផលិត​នៅ​សហភាពសូវៀត​។​គ្រោង​នាវា​ត្រូវបាន​សាងសង់​នៅ​កន្លែង​សង់​នាវា​Dalian Shipyard និង​ត្រូវបាន​​ធ្វើតេស្តិ៍​ជា​បន្តបន្ទាប់​។​

​ឥឡូវ​នាវា​នេះ​ត្រូវ​គេ​ជឿ​ថា​កំពុង​ត្រូវបានអូស​ទៅ​កាន់​តំបន់​សាកល្បង​នៅក្នុង​សមុទ្រ​Bohai Sea​។​

​ពួក​អ្នកវិភាគ​យោធា​នៅ​ជប៉ុន អាស៊ីអាគ្នេយ៍ ឥណ្ឌា អូស្ត្រាលី និង​អាមេរិក​សុទ្ធតែ​មាន​ការចាប់អារម្មណ៍​។​មានន័យថា​ឥឡូវ ចិន​មាន​នាវា​ផ្ទុក​យន្តហោះ​ពីរ​ដែល​អាច​​បញ្ចេញ​ឥទ្ធិពល​ហួស​ពី​ព្រំដែន​របស់​ខ្លួន​ ដោយវា​នឹង​ធ្វើអោយ​ប្រែប្រួល​តុល្យភាព​កម្លាំង​យោធា។​

​ការងារ​សាងសង់​នាវា​ផ្ទុក​យន្តហោះType 002 បាន​បន្ត​កាលពី​ខែ​ឧសភា​ឆ្នាំ​មុន ហើយ​នាវា​Type 003 ត្រូវបាន​គេ​ជឿ​ថា​បាន​ចាប់ផ្តើម​សាងសង់​នៅ​ខែ​ធ្នូ​ឆ្នាំ​មុន​។​​អ្វីៗ​អំពី​នាវា​ផ្ទុក​យន្តហោះ​ចិន​នេះ ត្រូវបាន​រក្សា​ជា​ការសម្ងាត់​បំផុត តែ​ពួក​អ្នកសង្កេតការណ៍​អន្តរជាតិ​បាន​តាមដាន​រូបភាព​ផ្កាយរណប​នៃ​នាវា​ផ្ទុក​យន្តហោះ​ផលិត​ដោយ​​ចិន​លើកដំបូង​នេះ​យ៉ាង​ស្អិត​បំផុត​។​

​គេ​មិនដឹងថា​តើ​ការងារ​សាងសង់​នេះ​ចាប់ផ្តើម​ពេលណា គំរូ​ប្លង់​ចប់​ពេលណា​និង​ការសាងសង់​នៅពេលណា និង​សូម្បីតែ​ឈ្មោះ​ក៏​មិនដឹង តែ​ក្នុងអំឡុង​សមាជ​បក្ស​កុំ​​ម្មុយ​នីស្ត​កាលពី​ពេល​ថ្មីៗ សមាជិក​សភា​ម្នាក់​មក​ពី​ខេត្ត​ហ្សេ​ជាំង និង​ស្នើ​ដាក់​ឈ្មោះ​នាវា​នេះ​Wei Wen ជា​ឈ្មោះ​យក​តាម​ឧត្តមសេនីយ៍ម្នា​ក់​សម័​យ​ព្រះរាជាណាចក្រ​​បី​(១៨៤/២២០-២៨០)​ដែល​បាន​ដឹកនាំ​កម្លាំង​វាយ​ឡើង​កោះ​តៃវ៉ាន់​។​

​បើ​ជា​ការពិត វា​ជា​សញ្ញា​នៃ​ការគំរាមកំហែង​មួយ​ដែល​នឹង​ចូលមក​ដល់​។​

​តែ​ប្រភពព័ត៌មាន​ផ្សេង​បាន​និយាយថា វា​នឹង​ត្រូវ​ដាក់​ឈ្មោះ​Shandong ជា​ឈ្មោះ​ខេត្ត​ធំរបស់ចិន ដូច​នាវា Liaoning​ដែរ​។​

​ទោះជា​ទំនើប​ជាង Type 001Aមើល​ទៅ​រាង​ដូច​នាវា​Liaoning តែ​នៅ​ខាងក្នុង​អ្វីៗ​ទំនង​ជា​ខុស​គ្នា​ឆ្ងាយ​។​វា​ទំនងជា​ដាក់​បាន​យន្តហោះ​លើ​Liaoning​ចំនួន​៨ សរុប​វា​អាចដាក់​យន្តហោះ​បាន​៤៤​គ្រឿង​។​ទីលាន​របស់​Type 001A​នឹង​រួមមាន​យន្តហោះ​ពហុ​មុខនាទី​J-15 ចំនួន​២៤​ទៅ​៣២​គ្រឿង ឧទ្ធម្ភាគចក្រ​ប្រឆាំង​នាវា​មុជទឹក​៦​គ្រឿង​
​ឧទ្ធម្ភាគចក្រ​ព្រមាន​ជាមុន​៤​គ្រឿង​និង​ឧទ្ធម្ភាគចក្រ​ដឹកជញ្ជូន​២​គ្រឿង​៕​ដោយ​៖​វាសនា​

​រូបភាព​ផ្កាយរណប​បង្ហាញ​នាវា​អូស​នាវា​ផ្ទុក​យន្តហោះ​ចេញ​ពី​កន្លែង​ផលិត​។​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​អួតអាង​ថា​វា​នា​ផ្ទុក​យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ខ្លួន នឹង​មាន​ឧបករណ៍​អេឡិចត្រូ​ម៉ាញ៉េទិក​ទំនើ​ប​ពិសេស​

​យន្តហោះ​J-15​នៅ​លើ​នាវា​Liaoning