នេះ​បន្តិច នោះ​បន្តិច​អំពី​កម្ពុជា​

813
ចែករម្លែក

១- បញ្ហា​ពាក់ព័ន្ធ​នឹង NDI មិនមែន​ស្ថិតនៅលើ​ពាក្យ​និយាយថា​ឯករាជ្យ អា​ព្យា​ក្រិ​ត្យ មិន​លំអៀង​នោះទេ ។ បញ្ហាសំខាន់ គឺថា​តើ សកម្មភាព​ជាក់ស្តែងរ​បស់​ខ្លួន ឯករាជ្យ អា​ព្យា​ក្រឹត្យ មិន​លំអៀង​មែន​ប្ញ​មិនមែន ?

២- បញ្ហា​ពាក់ព័ន្ធ​នឹង ឯ​ឧ ញ៉ឹក ប៊ុនឆៃ បើ​ឯ​.​ឧ​បាន​សារភាព​ពី​កំហុស​របស់ខ្លួន​រួចហើយ​វា​ជាការ​ផ្តល់​ភាពងាយស្រួល​ឲ្យ​ស្ថាប័ន​​តុលា​ការធ្វើការងារ​មិនបាច់​ធ្វើការ​ស៊ើប​ង្កេ​ត​ច្រើន ចំណាយពេល​យូរ​នោះទេ ។​

​ចំពោះ​ការយល់ឃើញថា ការសារភាព​កំហុស​របស់ ឯ​ឧ​ញ៉ឹក ប៊ុនឆៃ គឺ​ចង់​ឲ្យ​មានការ​លើកលែងទោស​ណា​មួយ​នោះ មិនអាច​ទៅរួច​ទេ ។ ទូក​បាន​ចាក​ចេញពី​ផែ​រួចហើយ មិនអាច​វិល​វិញ​ទេ ។​

៣- វត្តមាន​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត​បាន​ដាស់តឿន​ដល់​មន្ត្រី​សង្គម​ស៊ីវិល​ឲ្យ​ធ្វើ​ការងារ​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ចំពោះ​​លក្ខន្តិកៈ​របស់​អង្គការ​ខ្លួន និង​ចំពោះ​ច្បាប់​។ លោកស្រី រ៉ូ​ណា ស្មី​ត​មិនអាច​ជួយ​អី​បានទេ បើ​មាន​កំហុស​ត្រូវ​ទទួលខុស​ត្រូវ​ចំពោះមុខ​​ច្បាប់​កម្ពុជា ។ កុំ​អាង​គាត់​ធ្វើ​អី អត់​ប្រយោជន៍​ទេ ។​

៤- ពាក់ព័ន្ធ​នឹង​ការចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត ដោយ​ចង់​ឲ្យ​ពលករ​ចំណាកស្រុក​និង​ពលរដ្ឋ​កម្ពុជា​រស់នៅ​បរទេស​​បាន​បោះឆ្នោត​ជ្រើសតាំង​តំណាង​រារ​ស្ត្រ​នោះ បែប​ទៅ​មិន​រួច​ទេពី​ព្រោះ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​សមាមាត្រ​មាន​មណ្ឌល​​តាម​រាជធានី ខេត្ត ក្នុង​ទូទាំងប្រទេស ។ បើ​អ្នក​នៅក្រៅ​ប្រទេស​បោះ តើ​យកទៅដាក់​នៅ​មណ្ឌល​ណាមួយ​?​មិនអាច​ប្រៀបធៀប​ជា​​មួយ​ប្រព័ន្ធ​ឯកត្តនាម​ដូច​បោះឆ្នោត​ប្រធានាធិបតី​នៃ​របប​សាធារណ​រដ្ឋនិយម​បានទេ ។​

​ព្រះរាជាណាចក្រ​កម្ពុជា​អនុវត្ត​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ការបោះឆ្នោត​ប្រព្រឹត្ត​តាម​ប្រព័ន្ធ​សមាមាត្រ​។ រាជធានី ខេត្ត ជា​មណ្ឌលបោះឆ្នោត ។​

​ដូច្នេះ ចេតនា​ចង់​ឲ្យ​ពលករ​ចំណាកស្រុក និង​ពលរដ្ឋ​កម្ពុជា​ក្រៅប្រទេស​បាន​បោះឆ្នោត​នោះ វា​គ្រាន់តែ​ជា​ល្បិចកល​នយោបាយ ចង់​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ តែប៉ុណ្ណោះ ៕​ដោយ​៖​សុខ​ឥសាន​/sn​