នេះ​បាន​ចំ​ជា​កំពូល​អ្នកជិះ​មែន​

366
ចែករម្លែក

ប៉ូលិស​ចរាចរណ៍​ស្រឡាំងកាំង និង​នឹក​ហួសចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​ពួកគេ​ប្រទះឃើញ​រថយន្ត​មួយគ្រឿង ដែល​សម្បក​កង់​មុខ​លេចចេញ​ស្នាម​ប៉ោង​ធំៗ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ខណៈ​ម្ចាស់​កំពុង​បើកបរ​ជូន​កូន​ទៅ​សាលារៀន​។​
​ ​
​ប៉ូលិស​ម្នាក់​នៅ​ក្រុង​ដឺ​ប៊ី (Derby) ប្រទេស​អង់គ្លេស បាន​ឃាត់​អ្នកបើកបរ​រថយន្ត​នេះ​កាលពី​ថ្ងៃ​ចន្ទ ទី​៣០ ខែកញ្ញា ខណៈពេល​ពួកគេ​ដាក់​កូន​ចុះ​នៅខាងមុខ​របង​ទ្វារ​សាលា ហើយ​បាន​រថអូស​រថយន្ត​ទៅពិនិត្យ​នៅ​ហ្គា​រ៉ា​ស​ក្បែរ​នោះ​។​
​ ​
​ដោយ​នឹក​អស់សំណើច និង​ជា​សារ​ដាស់តឿន​ដល់​អ្នកបើកបរ​ផ្សេងទៀត​ប៉ូលិស​បាន​ថត​បង្ហោះ​រូបភាព​ទាំងនេះ​តាម បណ្ដាញ​ទំនាក់ទំនង​សង្គម​។ ទន្ទឹមនេះ ប៉ូលិស​បាន​អប់រំ​ម្ចាស់​រថយន្ត​មុនពេល​អនុញ្ញាតឱ្យ​ពួកគេ​ត្រលប់​ទៅ ផ្ទះ​វិញ ហើយ​បាន​ជំរុញ​ឱ្យ​អ្នកបើកបរ​ទាំងឡាយ​យក​រថយន្ត​របស់ខ្លួន​ទៅពិនិត្យ​ឱ្យបាន​ទៀងទាត់​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជាយ ថា​ហេតុ​។

ផូស​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទ្វី​ត​ទ័​រ នេះ​ត្រូវបាន​មហាជន​បង្ហោះ​ចែករំលែក​តៗ​គ្នា​ព្រោងព្រាត អមដោយ​ខំ​មិន​យ៉ាងច្រើន ដោយ​ភាគច្រើន​ច​ម្ដែ​ង​ការហួសចិត្ត​ចំពោះ​ម្ចាស់​រថយន្ត​៕ ប្រែ​សម្រួលៈ​ខុម​