នេ​ប៉ាល់​ជិត​សម្រេចបាន​គោលដៅ​បង្កើន​ចំនួន​សត្វ​ខ្លាធំ​ទ្វេដង​របស់ខ្លួន​

1636
ចែករម្លែក

​ប្រែ​សម្រួលៈ​WWF កម្ពុជា​
​ប្រទេស​នេ​ប៉ាល់​កំពុងតែ​ដើរ​នៅលើ​ផ្លូវ​ដើម្បី​ក្លាយជា​ប្រទេស​ដំបូង​គេ​បំផុត​ក្នុងការ​សំរេចបាន​នូវ​គោលដៅ​បង្កើន​ចំនួន​សត្វ​ខ្លាធំ​ទ្វេដង ដែលជា​ការ​ប្តេ​ជ្ងា​ចិត្តជា​សកល​ក្នុង​ឆ្នាំ​២០១០​។ យោងទៅតាម​របាយការណ៍​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ពី​ចំនួន​សត្វ​ខ្លាធំ​របស់​ប្រទេស​នេះ​ក្នុងពេល​ថ្មីៗ​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា ចំនួន​សត្វ​ខ្លាធំ​មាន​ប្រមាណ​ជា ២៣៥​ក្បាល ដែលជា​ចំនួន​ប្រមាណ​ទ្វេ​រដង​ប្រៀបធៀប​និង​ចំនួន​ដែលមាន​នៅក្នុង​ឆ្នាំ ២០០៩​។

សត្វខ្លាធំ

​វា​គឺជា​ដំណឹង​មួយ​ដែល​គួរ​ឲ្យ​រំភើប​និង​ភ្ងា​ក់​ផ្អើល​សម្រាប់​ប្រទេស​ដ៏​តូច​មួយ​នេះ ដែលជា​ប្រទេសមួយ​ក្នុង​ចំណោម​​ប្រទេស​ទាំង​១៣​ដែលមាន​វត្តមាន​សត្វ​ខ្លាធំ​ហើយ​ដែល​បាន​ប្តេជ្ញា​ក្នុងការ​បង្កើន​ចំនួន​សត្វ​ខ្លាធំ​ឲ្យ​បាន​ទ្វេដង​ត្រឹម​ឆ្នាំ​២០២២ ដែល​ការផ្តួចផ្តើម​នេះ​ត្រូវបាន​ដាក់ឈ្មោះថា TX2​។

​លោកស្រី ជី​នេ​ត ហេម​លី អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​អភិរក្ស​សត្វព្រៃ​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) បាន​មានប្រសាសន៍ថា “​ប្រទេស​នេ​ប៉ាល់​គឺជា​គំរូ​ដ៏​ល្អ​មួយ​ដល់​បណ្តា​ប្រទេស​ដែលមាន​វត្តមាន​សត្វ​ខ្លាធំ​ឲ្យ​មានការ​បង្កើន និង​ការប្តេជ្ញា​ឲ្យ​មាន​ឆន្ទៈ​យោ​បាយ​ដូចជា​ប្រទេសមួយ​នេះដែរ​។ ស្របពេល​ដែល​នេះ​ជា​ភាពជោគជ័យ​មួយ​ក្នុងការ​អភិរក្ស​សត្វ​ខ្លាធំ យើង​ក៏​មិន​ភ្លេច​ពី​តម្រូវការ​ជាប្រចាំ​ក្នុងការ​ការពារ​ដែន​ជម្រក​សំខាន់ៗ​របស់​វា និង អត្ថ​តម្លៃ​នៃ​វិធីសាស្ត្រ​គ្រប់គ្រង​តំបន់​ទេសភាព ដើម្បីអោយ​ចំនួន​សត្វ​ខ្លាធំ​អាច​បន្ត​កើន​ឡើងជា​លំដាប់​។​”

.​លទ្ធផល​
​ការសិក្សា​ពី​ចំនួន​សត្វ​ខ្លាធំ​នេះ​បាន​ធ្វើឡើង​ពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ដល់​ខែមីនា​ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​នាយកដ្ឋាន​ឧទ្យាន​ជាតិ​និង​អភិរក្ស​សត្វព្រៃ​របស់​ប្រទេស​នេ​ប៉ាល់ រួមសហការ​ជាមួយ​អង្គការ WWF​នេ​ប៉ាល់​។ ការសិក្សា​ស្រាវជ្រាវ​នេះ​រួមមាន​រូបភាព​ចំនួន ៤.៣៨៧​ដែល​បាន​ពី​ការដាក់​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្ត ការសិក្សា​ដោយ​ការដើរ​ជា​បន្ទាត់​ត្រង់ និង​ការសិក្សា​នូវ​ចំនូ​ន​សត្វរំពា​របស់​ខ្លាធំ​និង​ទីតាំង​របស់​ពួកវា​។ ការសិក្សា​នេះ​ធ្វើឡើង​ក្នុង​រយ​:​ចំងាយ​ច្រើនជាង​១.៧០០ ម៉ា​យ ទូទាំង​តំបន់​ការពារ​និង​ច្រករបៀង​សត្វព្រៃ​នៃ​តំបន់​ទេសភាព​ទើ​រី​អាក (Terai Arc) ដែលជា​តំបន់​ក្បែរ​ប្រទេស​ឥណ្ឌា ដែល​វា​ក៏​ជាទី​ជម្រក​របស់​សត្វរ​មាស ដំរី និង​មនុស្ស​ប្រមាណ​ជា ៧​លាន​នាក់​។

.​ប្រទេស​ដែលមាន​វត្តមាន​សត្វ​ខ្លាធំ​
​ស្របពេល​ជាមួយនិង​ព័ត៌មាន​ដ៏​រីករាយ​របស់​ប្រទេស​នេ​ប៉ាល់​នេះ ចំនួន​សត្វ​ខ្លាធំ​ក្នុង​ពិភពលោក​កំពុងស្ថិត​ក្នុងការ​ធ្លាក់​ចុះ​ដោយសារតែ​ការបាត់បង់​ទីជម្រក និង​ការ​បរបាញ់​យ៉ាងខ្លាំង​។ ប្រទេស នេ​ប៉ាល់​ដែលជា​ប្រទេស​នាំមុខ​ក្នុងការ​អភិរក្ស​សត្វ​ខ្លាធំ បានបង្ហាញ​នូវ​អ្វីដែល​អាច​សម្រេចបាន​នៅពេលដែល​ដែល រ​ដ្ធា​ភិ​បាល ការអនុវត្ត​ច្បាប់ ប្រជា​សហគម​ន៏ និង​អង្គការ​ក្រៅរ​ដ្ធា​ភិ​បាល​ធ្វើការ​ជាមួយគ្នា​ក្នុង​ការពារ​នូវ​សត្វ​ខ្លាធំ​មួយ​នេះ​។
​ក្នុង​ឆ្នាំ​ថ្មីៗ​នេះ ប្រទេស​នេ​ប៉ាល់​បាន​សហការ​ជាមួយនិង​អង្គការ WWF ក្នុងការ​ពង្រឹង​នូវ​ការប្រយុទ្ធប្រឆាំង​ការ​បរបាញ់​និង​ការតាមដាន ដោយ​ប្រើប្រាស់​ប្រជា​សហគមន៍​ជា​គោល​។ រ​ដ្ធា​ភិ​បាល​ក៏បាន​បង្កើន នូវ​ការប្តេជ្ញា​របស់ខ្លួន​ក្នុងការ​ការពារ​និង​ស្តារ​ជម្រក​សំខាន់ៗ​របស់​សត្វ​ខ្លាធំ ដែលមាន​រួមមាន​ច្រករបៀង​សត្វព្រៃ​សំខាន់ៗ ដើម្បី​ធានាថា​សត្វ​ខ្លាធំ​មាន​ទីជម្រក​និង​សត្វ​ជា​ចំណី​ដើម្បី​ឲ្យ​ពួកគេ​អាច​រស់នៅ​និង​បន្ត​ពូជ​បាន​។

​ការបង្កើន​ចំនួន​សត្វ​ខ្លាធំ​ទ្វេ​ដង​
​ដោយសារ​ចំនួន​សត្វ​ខ្លាធំ​ក្នុង​ពិភពលោក​មាន​មិន​លើសពី​៤.០០០​ក្បាល ដូច្នេះ​មានការ​ងារ​ជាច្រើន​ដែល​ត្រូវធ្វើ​ដើម្បី​ឲ្យ​ចំនួន​របស់​ពួកវា​អាច​បន្ត​កើនឡើង​។​បណ្ឌិត ហ្កា​ណា ហ្គូ​រ៉ុង នាយក​អង្គការ WWF នេ​ប៉ាល់​បាន​មានប្រសាសន៍ថា “​សត្វ​ខ្លាធំ​មួយ​ក្បាលៗ ពិត​ជាមាន​សារសំខាន់​ណាស់​សំរាប់​ប្រទេស​នេ​ប៉ាល់​ក៏ដូចជា​ពិភពលោក​ទាំងមូល​។ នៅក្នុង​ខណៈដែល​ចំនួន​សត្វ​ខ្លាធំ​របស់​ប្រទេស​នេ​ប៉ាល់​មាន​ចំនួន​ជិត​ស្មើនឹង​ចំនួន​ដែល​បាន​ប្តេជ្ញា​ត្រឹម​ឆ្នាំ​២០២២​លទ្ធផល​នៃ​ការសិក្សា​មួយ​នេះ​ក៏​បង្ហាញ​នូវ​ការចាំបាច់​ក្នុងការ​បន្ត​នូវ​ការការពារ​ទីជម្រក​ដើម្បី​ការរស់នៅ​ក្នុង​រយ​:​ពេល​យូរអង្វែង​របស់​សត្វ​ខ្លាធំ​។ ”

​កាលពី​ពីរ​ឆ្នាំមុន​អង្គការ WWF​បានចេញ​របាយការណ៍​មួយ​ផ្អែក​ទៅតាម​ទិន្នន័យ​ដែលមាន ដែលថា​ចំនួន​សត្វ​ខ្លាធំ​ក្នុង​ពិភពលោក​បាន​កើន​ឡើងជា​លើកដំបូង​ក្នុង​រយ​:​ពេល​មួយ​សតវត្ស​នេះ​។ នៅពេលដែល​ប្រទេស​មួយចំនួន​ដូចជា​នេ​ប៉ាល់ ប៊ូ​តាន ឥណ្ឌា និង​រុស្ស៊ី បានធ្វើការ​យ៉ាង​ល្អ​ក្នុងការ​បង្កើន​ចំនួន​សត្វ​ខ្លាធំ​របស់ខ្លួន ការអភិរក្ស​សត្វ​ខ្លាធំ​ក្នង​តំបន់​អាស៊ី​អា​គ្នេ​យ៏​នៅតែ​ជួប​នូវ​ការ​ប្រឈម​នៅឡើយ ដោយសារតែ​ការ​បរបាញ់​យ៉ាង​ទន្ទ្រាន និង​ការបាត់បង់​ព្រៃឈើ​។

​អង្គការ WWF កំពុងធ្វើការ​ជាមួយរ​ដ្ធា​ភិ​បាល អ្នកវិទ្យាសាស្ត្រ ឧទ្យាន​នុ​រក្ស និង​ប្រជា​សហគម​ន៏ ដើម្បី​ប​ញ្ឃ​ប់​នូវ​ការ​បរបាញ់​សត្វ​ខ្លាធំ​នៅ​ទូទាំង​ទ្វីបអាស៊ី និង​ការការពារ​ការបាត់បង់​ទីជម្រក​របស់​វា ហើយ​និង​ធ្វើការ​លើ​ការទប់ស្កាត់​ជម្លោះ​រវាង​ប្រជា​សហគម​ន៏​និង​សត្វ​ខ្លាធំ​។
​យើង​មានជំនឿថា ទាំងអស់គ្នា​យើង​អាច​បង្កើន​ចំនួន​សត្វ​ខ្លាធំ​ទ្វេដង​៕សរន