នេ​ប៉ាល់​ហាមឃាត់​វេ​ប​សាយ​អាសអាភាស បន្ទាប់ពី​ឃើញ​មានការ​កើនឡើង​ខ្លាំង​នៃ​ករណី​ចាប់រំលោភ​

3204
ចែករម្លែក
  • 18
    Shares

នេប៉ាល់ហាមឃាត់គេហទំព័រអាសអាភាស បន្ទាប់ពីបានឃើញមានការកើនឡើងករណីចាប់រំលោភដោយកើនឡើង៣០០ភាគរយ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

រដ្ឋាភិបាលនេប៉ាល់បានអនុវត្តការហាមឃាត់លើគ្រប់ទម្រង់នៃរូបអាសគ្រាមក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាចាប់រំលោភសេពសន្ថវៈនៅក្នុងប្រទេសនេះ។

សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងព័ត៌មាននិង​គមនាគមន៍នេប៉ាល់កាលពីថ្ងៃសុក្រទី២៨កញ្ញា បានលើកឡើងអំពីរូបអាសគ្រាមថាជាដើមហេតុមួយនៅក្នុងចំណោមដើមហេតុចម្បងៗនៅពីក្រោយបញ្ហាចាប់រំលោភសេពសន្ថវៈនៅក្នុងប្រទេសនេះ។

ច្បាប់ក្រមព្រហ្មទណ្ឌនិងច្បាប់ផ្សេងទៀតៗរបស់ប្រទេសនេះ ហាមឃាត់ការផលិតនិងការផ្សព្វផ្សាយរូបភាពអាសអាភាសផ្លូវភេទ។

តាមតួលេខរបស់រដ្ឋាភិបាលនេប៉ាល់ដែលចេញផ្សាយនៅកាសែតNepali Times កាលពីខែមិថុនានោះ ចំនួនករណីចាប់រំលោភសរុបបានកើនឡើង៤ដងក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

ក្នុងឆ្នាំ២០១៦និង២០១៧ មានការចាប់រំលោភសេពសន្ថវៈ១.៦៦៧ករណី បើប្រៀបធៀបទៅករណីចាប់រំលោភចំនួន៤០០ករណីប៉ុណ្ណោះ កាលពី១០មុន ពោលគឺកើនឡើងប្រហែល៣០០ភាគរយ៕ដោយ៖សុខា/sn

សកម្មជននេប៉ាល់ ចូលរួមក្នុងការប្រមូលផ្តុំតវ៉ាប្រឆាំងការចាប់រលោភ នៅទីក្រុងKathmandu ប្រទេសនេប៉ាល់ កាលពីថ្ងៃទី៤ខែមេសា ឆ្នាំនេះ