នេ​ប៉ាល់ គ្រោង​បញ្ជូន​មនុស្ស​មួយក្រុម​ទៅ​ដើរ​ប្រមូល​សំរាម​លើ​ភ្នំ​ខ្ពស់បំផុត​

335
ចែករម្លែក

ប្រទេស​នេ​ប៉ាល់ នឹង​បញ្ជូន​មនុស្ស​មួយក្រុម​មាន​គ្នា ១៤ នាក់​ឱ្យ​ឡើង​ភ្នំ អេ​វើ​រ៉េ​ស (Mount Everest) ដែល​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក​នៅ​រដូវ​ឡើង​ភ្នំ​នេះ​ពោលគឺ​នៅ ថ្ងៃទី​២៥ ខែមេសា ដើម្បី​ដើរ​ប្រមូល​សំរាម​ដែល​មនុស្ស​បោះចោល​ពាសវាល​ពាស កាល នេះ​បើ​យោងតាម​មន្ត្រី​បានលើកឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមេសា​។
​ ​
​ការឡើង​ភ្នំ​ទ្រង់ទ្រាយ​អាជីវកម្ម ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​បាន ប្រែក្លាយ​ភ្នំ​នេះ​ជា​កន្លែង​ចោល​សំរាម​ខ្ពស់បំផុត​ក្នុង​ពិភពលោក​ខណៈ​អ្នក​ឡើង​ភ្នំ ពង្រាយ​សំរាម​ពាសវាល​ពាសកាល​។
​ ​
តង់ឧបករណ៍​ឡើង​ភ្នំ កំប៉ុង​ហ្គាស និង​សូម្បី​លាមក​មនុស្ស​កំពុង​បំពុលបរិស្ថាន​នៅតាម ផ្លូវ​ឆ្ពោះទៅកាន់​កំពូលភ្នំ​ដែលមាន​កម្ពស់​រហូតដល់​ទៅ ៨.៨៤៨ ម៉ែត្រ​។​

​រដ្ឋាភិបាល​បាន​សហការ​ជាមួយ​សមាគម​អ្នក​ឡើង​ភ្នំ កងទ័ព និង​អង្គការ​ក្នុងស្រុក នានា​ដើម្បី​សម្រួល​ដល់​បេសកកម្ម​ប្រមូល​សំរាម ដែល​តាម​ការប៉ាន់ស្មាន​មាន​រហូត ដល់​ទៅ ១១ តោន​នេះ​៕ ប្រែ​សម្រួលៈ ខុម​