នោះ​បែកធ្លាយ បារី​ម៉ាក Ligun រូបធាតុ​ផ្សំ​ផលិត​ចេញពី​កម្ទេច​ឈើ ដើម​ប្រេងខ្យល់​

648
ចែករម្លែក

ដោយៈ ចាន់តូ / ភ្នំពេញ​: បារី​ម៉ាក Ligun ត្រូវបាន​សិប្បកម្ម​មួយ​អត់​ឈ្មោះ ស្លាក​យីហោ ដែល​ម្ចាស់​ជា​ជនជាតិ​ចិត បើក​ផលិត​ដោយ​រូបធាតុ​ផ្សំ ធ្វើ​បារី​ចេញពី​កម្ទេច​ឈើ ដើម​ប្រេងខ្យល់ ហើយ​សកម្មភាព​លួច​ផលិត​បារី ផ្សំ​ចេញពី​កម្ទេច​ឈើ​នេះ សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ នៅវេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩ ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក លោក ព្រាប ម៉ា​ណែ​ល អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ រួមមាន​កម្លាំង​នគរបាល កងរាជអាវុធហត្ថ កម្លាំង​សន្តិសុខ​សាលាខណ្ឌ មន្ត្រី​បរិស្ថាន អាជ្ញាធរ​សង្កាត់​កំបូល រួម​និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត ចុះទៅពិនិត្យ ជាក់ស្តែង ដល់​កន្លែង​កែច្នៃ នី​ទីតាំង​ឃ្លាំង សិប្បកម្ម​មួយកន្លែង តាមផ្លូវ​បេតុង ក្នុងភូមិ ទួល​ស្រម៉ សង្កាត់​កំបូល ខណ្ឌ​កំបូល (​ថ្មី​)​។​

​ក្រោយពី​បែកធ្លាយ បារី Ligun ផលិត​ចេញពី​កម្ទេច​ឈើ កម្លាំង​សមត្ថកិច្ច ក្រោម​ការសម្របសម្រួល​ដោយ​លោក អ៊ុ សុភ័ក្ត្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ត្យ​សិប្បកម្ម​កែច្នៃ​ឈើ ដើម​ប្រេងខ្យល់ យកទៅ​ផលិត​បារី​ម៉ាក​Ligun ដែល​បង្ក​ផលប៉ះពាល់ ដល់​សុខភាព​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់​ឈ្មោះ​លាង តុង​ឡេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ។​

​តែបើ​តាម​ការបំភ្លឺ​ពី​ម្ចាស់​សិប្បកម្ម បាន​ឲ្យ​ដឹងថា សិប្បកម្ម​ខាងលើ កែច្នៃ អារ ឈើ​ដើម​ប្រេងខ្យល់ អាកាស្យា ដើម្បី​ផ្គត់ផ្គង់ សំណង់ ផ្ទះល្វែង​ទេ​។ តែ​ទោះជា​យ៉ាងណាក្តី អ្វីដែល​ពិនិត្យ​ជាក់ស្តែង ឃើញ​មាន​សំណល់​ខ្លះៗ និង​ម៉ាស៊ីន​ផលិត​បារី Ligun​។​

​តាម​ការបំភ្លឺ​បន្ថែម​ពី​ម្ចាស់​ទីតាំង បាន​ឲ្យ​ដឹងថា កាលពីមុន​គាត់​ជួល​ទីតាំង​ខាងលើ ឲ្យ​ទៅ​ជនជាតិ​ចិន​មែន បើក​ផលិត​បារី តែ​បាន​១​ខែ គាត់​ក៏​ផ្អាក​ទៅវិញ អស់​រយៈពេល​៣​ខែ​ហើយ ដែល​ទីតាំង​នេះ កែច្នៃ​ដើម​ប្រេងខ្យល់ ធ្វើជា​គ្រឿង​សង្ហា​រឹម​។​

​ក្រោយពី​ពិនិត្យ សិប្បកម្ម​ខាងលើ​ហើយ សមត្ថកិច្ច​ឲ្យ​ផ្អាក​ការកែច្នៃ​ឈើ​សិន ហើយ​សមត្ថកិច្ច ក៏​មិ​បាន​ដកហូត ឬ​រឹបអូស សម្ភារៈ ក្នុង​សិប្បកម្ម​នោះដែរ គ្រាន់តែ​ឲ្យ​ផ្អាក ដើម្បី​ឲ្យ​សុំច្បាប់​៕ ល​