នោះ​ពិបាក​ហើយ​ត្រាំ ចិន​យក​បញ្ហា​កូរ៉េ​និង​ពាណិជ្ជកម្ម​មក​រំលឹក​អាម៉េរិក​

872
ចែករម្លែក

​ការដោះស្រាយ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​បាន​ប្រែក្លាយ​ជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​គោលនយោបាយ​ការបរទេស​របស់ លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​​អាម៉េរិក​។ ទោះ​យ៉ាងនេះក្តី មាន​កិច្ច​ជំនួប​កំពូល​ចំនួន​២ ដែល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​និង​ដំណើរ​ទស្សនកិច្ច​ជា​​និមិត្តរូប​ទៅកាន់​ទឹកដី​កូរ៉េខាងជើង​ក៏ដោយ​ក៏​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​បន្ត​សាកល្បង​ប្រព័ន្ធ​ជើង​ទម្រ​រ៉ុកកែត​ថ្មី​ដោយបាញ់​មី​ស៊ីល​ជា​ច្រើន​គ្រាប់ កាលពី​ពេល​ថ្មីៗ​នេះ​។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោក Zhang Jun បាន​និយាយថា សហរដ្ឋ​អាម៉េរិក​នឹង​មិន​អាច​ពឹងផ្អែក​ទាំងស្រុង​លើ​ការគាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​ចំពោះ​គោលនយោបាយ​កូរ៉េខាងជើង​របស់ខ្លួន​នោះ​ទេ​ប្រសិនបើ​ខ្លួន​ជម្រុញ​ចិន​បន្ថែមទៀត ស្រប​ពេល​មាន​ជម្លោះ​ពាណិជ្ជកម្ម​នោះ​។​

​អ្នកការ​ទូច​ចិន​រូបនេះ បាន​កត់សម្គាល់​ថា ” យើង​ក៏​គួរ​រំលឹក​ខ្លួន​យើង​ផងដែរ ថា​ប្រសិនបើ​យើង​ចង់​សហការ​យើង​ត្រូវ​តែ​បង្ហាញ​ដល់​ដៃគូ​របស់​អ្នក​នូវ​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិ​​ការ​។ វា​ពិបាក​នឹង​គិតថា អ្នក​កំពុង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ពី​ដៃគូ​របស់​អ្នក ប៉ុន្តែ​ក្នុងពេលណឹង​ដែរ​អ្នក​កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រ​យោ​ជន៍នៃ​ដៃគូ​របស់​អ្នក ។

​លោក Zhang Jun បាន​និយាយ​ដូចនេះ នៅ​មួយថ្ងៃ​បន្ទាប់​ពី លោក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ដាក់​ពន្ធ​នាំចូល​ថ្មី​ចំនួន​១០​ភាគរយ​ទៅ​លើ​ទំនិញ​ចិន ដោយ​មាន​ទឹកប្រាក់​៣០០​ពាន់​លាន​ដុល្លារ ។ នេះ​បើ​យើង​តាម​សារព័ត៌មាន Bloomberg ។

​ចិន​ដែល​តែងតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កូរ៉េខាងជើង​នេះ​បាន​គាំទ្រ​កិច្ច​ខំ​ប្រឹងប្រែង​របស់​សហរដ្ឋអាម៉េរិក​ក្នុង​ការធានា​ការដាក់​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​រដ្ឋា​ភិ​​បាល​ក្រុង​ព្យុង​យ៉ាង​កាលពី​ឆ្នាំ​២០១៧ ។​ប៉ុន្តែ​អ្នកការទូត​ចិន​នេះ បាន​លើកឡើង​ថា ទណ្ឌកម្ម​អាច​ត្រូវបាន​បន្ធូរបន្ថយ​។​

​លោក Zhang Jun បាន​និយាយថា ” អ្វី​ដែល​យើង​កំពុង​ព្យាយាម​ធ្វើ​គឺ​ជួយ លើកស្ទួយ​សន្តិភាព​និង​ស្ថិរភាព​នៅ​ទីនោះ​និង​ដើម្បី​ជំរុញ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ ។ នេះ​ក៏​ជា​​បំណង​មួយ​ដែល​យើង​គិត​ដល់​ពេលវេលា​សមស្រប​ដែល​ជា​សកម្មភាព​មួយ​ត្រូវបាន​ធ្វើឡើង​ដើម្បី​បន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម ប៉ុន្តែ​យើង​នៅតែ​ពិគ្រោះ​យោបល់​គ្នា​ហើយ​​យើង​នៅ​មិនទាន់​បាន​ធ្វើ​ការសម្រេច​ចិត្ត​ចុងក្រោយ​នោះទេ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក Zhang Jun ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​