នោះ វីវរ​ហើយ​! មេធាវី​របស់​តាំ ប្តឹង​ទារ​២០​លាន​ពី​នាង​ស្ត​មមី ដា​ញែ​ល​

1513
ចែករម្លែក
  • 19
    Shares

​មេធាវី​របស់លោក​ត្រាំ លោក​ម៉ៃ​ឃើ​ល ខូ​ហេន ចង់​អោយគេ​បញ្ជូន​បណ្តឹង​របស់​តារាភាពយន្ត​ស្រាត​នាង​ស្ត​មមី ដា​ញែ​ល​(Stormy Daniels )​ទៅកាន់​តុលាការ​សហព័ន្ធ​និង​អះអាងថា ស្ត្រី​ដ៏​ហ៊ាន​រូបនេះ​អាច​ត្រូវ​សង​ប្រាក់​២០​លាន​ដុល្លារ​ដោយសារតែ​រំលោភ​កិច្ច​ព្រម​​ព្រៀង​បិទមាត់​មិន​និយាយ​រឿង​នាង​ដេក​ជាមួយ​ប្រធានាធិបតី​ត្រាំ​។​

​បណ្តឹង​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​មីនា​បាន​ស្នើសុំ​អោយគេ​បង្វែរ​ករណី​របស់​នាង​ដា​ញែ​លពី​តុលាការ​ថ្នាក់​រដ្ឋ​ទៅកាន់​តុលាការ​សហព័ន្ធ​នៅ​ក្រុង​​ឡូ​ស អ៊ែន​ជើ​ឡេស​។​

​នាង​ដា​ញែ​ល ដែលមាន​ឈ្មោះ​ពិត​ថា ស្ទេ​ហ្វា​នី គ្លី​ហ្វ​ហ្វ​ដ កំពុង​ស្វះស្វែង​សុំអោយ​តុលាការ​ថ្នាក់​រដ្ឋ​លុបចោល​កិច្ចព្រមព្រៀង​បិទមាត់​ខាង​​លើ ហើយ​បាន​សុំ​ផ្តល់ប្រាក់​ថ្នូរ​បំបិទមាត់​ចំនួន​១៣០.០០០​ដុល្លារ​ទៅកាន់​លោក​ម៉ៃ​ឃើ​ល ខូ​ហេន​វិញ​ដើម្បី​មាន​សិទ្ធិ​និយាយ​រឿង​របស់​​នាង​ជាមួយ​ត្រាំ​ដោយ​សេរី​។​

​បណ្តឹង​ការ​ពីថ្ងៃ​សុក្រ បាន​ចោទប្រកាន់​នាង​ដា​ញែ​ល​ថា បាន​រំលោភ​កិច្ចព្រមព្រៀង​ដល់​ទៅ​២០​លើក​។​

​នាង​ស្ត​មមី ដា​ញែ​ល ដែល​បាន​និយាយថា​បាន​ដេក​ជាមួយ​លោក​ដូ​ណា​ល់ ត្រាំ មុន​លោក​ក្លាយជា​ប្រធានាធិបតី បាន​រង​ការ​គំរាម​លើ​​រាងកាយ ,​នេះ​បើតាម​មេធាវី​របស់​នាង​៕​ដោយ​៖​វាសនា​