នៅតែមាន​អ្នក​ចាញ់បោក​ជនខិលខូច​ទម្លាក់​មាស​ក្លែងក្លាយ​ដូរ​យក​ខ្សែ​កមាស​ចិញ្ចៀន​ពិត​

878
ចែករម្លែក
  • 49
    Shares

​ដោយ​: គ្រញូង / បាត់ដំបង​: នៅ​ចំណុច​បរិវេណ​ផ្សារ​សាប់​តា​លី ក្នុងប្រទេស​ថៃ​ជាប់​ច្រកទ្វា​តំបន់​អូរ​រំដួល​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ មានការ​ភ្ញាក់ផ្អើល​ដោយមាន​ករណី​ក្រុម​ទម្លាក់​មាស​ក្លែងក្លាយ ដើម្បី​ឆបោក​យក​ខ្សែ​កមាស និង​ចិញ្ចៀន​ពី​ជនរងគ្រោះ ឈ្មោះ ប៊ូ សា​វ៉ាន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​បើកទូក​ឃុំ​ស្មោង​ខាងជើង​ស្រុក​កំចាយមារ ខេត្តព្រៃវែង​មុខរបរ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ បណ្តាល​ឲ្យ​បាត់បង់​ខ្សែ​កមាស (១​ខ្សែ​) ចិញ្ចៀន​មាស​(១​វង់​)​សរុប​ជា​លុយ​ចំនួន​៧​លាន​រៀល​(​ប្រាំ​ពីរលាន​រៀល​)​។

​នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ជនរងគ្រោះ​បានមក​ផ្សារ​ខាងលើ​ម្តងទៀត ក៏​បានឃើញ​ជនសង្ស័យ​ខាងលើ ដែល​ធ្វើ​សកម្មភាព​ពី​លើក​មុន ក៏​ចាប់​ឃាត់ខ្លួន​បញ្ជូនមក​ឲ្យ​កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​៨១៩ ប្រចាំការ​ច្រកទ្វារ​តំបន់​អូរ​រំដួល និង​បាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក ចាត់ការ​បន្ត​។​

​ជនសង្ស័យ​ឈ្មោះ សុខ រី ភេទ​ស្រី អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មុខរបរ​ជា​កម្មករ នៅ​ខារ៉ាអូខេ​កោះ​តៃវ៉ាន់ (​ក្រុង​បាត់ដំបង​)​។ ចំណែក​បក្ខពួក​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត បាន​រត់​គេចខ្លួនបាត់ ក្នុងនោះដែរ សមត្ថកិច្ច​ដកហូត​បា​ន​លុយ​ខ្មែរ​១,៦០០,០០​រៀល លុយ​ដុលារ​៦០០​ដុល្លារ ទូរស័ព្ទ ២​គ្រឿង ខ្សែក​កាឡៃ ២​ខ្សែ​។​

​ករណីនេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕