នៅតែ​ឃ្លាន​ចង់​វះកាត់​កែកុន​ទៀត បន្ទាប់ពី​ប៊ិះ​ស្លាប់​ពេល​វះកាត់​ពង្រីក​សុដន់​លើក​ទី​បី​

574
ចែករម្លែក
  • 1
    Share

​បន្ទាប់ពី​ការវះកាត់​លើក​ទី​ពីរ នាង​បានដឹងខ្លួន​ថា​ភាព​រីករាយ​ដែល​នាង​ទទួលបាន​នៅក្រោយពេល​វះកាត់​នោះ បានចង្អុលបង្ហាញ​ថា ការវះកាត់​កែកុន​បានក្លាយ​ទៅ​របស់​ញៀន​មួយ​របស់​នាង ដោយ​ធ្វើឱ្យ​នាង​លែង​ខ្វល់​ពី​ហានិភ័យ​សុខភាព​ដែល​នាង​ត្រូវ​ប្រឈម​។​

​តារា​បង្ហាញ​ម៉ូត​លើ Webcam ឈ្មោះ អា​ម៉ាន់​ដា អា​ហូ​ឡា (Amanda Ahola) អាយុ ២២ ឆ្នាំ​មកពី​ទីក្រុង​យូ​វ៉ា​ស្គូ​ឡា​របស់​ហ្វាំ​ង​ឡង់​ហាក់​មិន​បារម្ភ​អំពី​ផលវិបាក​ធ្ងន់ធ្ងរ​មួយចំនួន​ដែល​បាន​កើតឡើង​អំឡុង​ការវះកាត់​កែ​សម្ផស្ស​លើក​ទី​បី​របស់​នាង ដែល​ស្ទើរតែ​ឆក់យក​ជីវិត​នាង​នោះទេ​។ នាង​មាន​ឆន្ទៈ​បន្ត​ទៅមុខទៀត​ដើម្បី​សម្រេច​គោលដៅ​របស់​នាង​ក្នុងការ​ក្លាយជា “​តុក្កតា​សិច​មានជីវិត​”​។ នាង​និយាយ​បែបនេះ​នៅពេល​បើកឆាក​កម្មវិធី Botched របស់​ទូរទស្សន៍ E! កាលពី​រាត្រី​ថ្ងៃ​ពុធ​ទី​១៣​កុម្ភៈ​។​

​ពេល​លើកឡើង​អំពី​ការ​សន្លប់​ជាច្រើន​ថ្ងៃ​បន្ទាប់ពី​ការវះកាត់​លើក​ទី​បី​នៅ​ប្រទេស​លី​ទុយ​អា​នី នាង​បាន​និយាយថា “​ខ្ញុំ​ពិតជា​ប៊ិះ​ស្លាប់​មែន​ប៉ុន្តែ​សូម្បី​បន្ទាប់ពី​ជួប​បទពិសោធន៍​ប៊ិះ​ស្លាប់​បែបនេះ​ក្តី ខ្ញុំ​នៅតែ​ញៀន​នឹង​ការកែ​សម្ផស្ស​ដូច​កាលពីមុន​ដដែល​”​។

​បន្ទាប់ពី​ការវះកាត់​ពង្រីក​ដោះ​លើកដំបូង​បានធ្វើឱ្យ​នាង​មាន​អារម្មណ៍​រីករាយ​ដូច​ហោះ​នៅលើ​មេឃ នាង​បានដឹង​ខ្លួនឯង​ថា​វា​ជាការ​ញៀន​របស់​នាង ដោយ​ធ្វើឱ្យ​នាង​ជ្រើស​រើសយក​ការវះកាត់​ច្រើនឡើងៗ ដែល​គំនិត​នេះ​នាង​ចាប់ផ្តើម​គិត​ដំបូង​គឺ​ពេល​កំពុង​រៀន​នៅ​វិទ្យាល័យ​។​

​អា​ម៉ាន់​ដា​និយាយថា “​បន្ទាប់ពី​វះកាត់​ពង្រីក​ដោះ​ជា​លើក​ទី​ពីរ វា​បានបង្ហាញ​យ៉ាងច្បាស់​ថា​ខ្ញុំ​បាន​ញៀន​នឹង​ការវះកាត់ ពីព្រោះ​ខ្ញុំ​បានដឹងថា​ការវះកាត់​ធ្វើឱ្យ​ខ្ញុំ​សប្បាយរីករាយ​កម្រិតណា​។ ខ្ញុំ​អាច​និយាយបានថា ការវះកាត់​កែ​សម្ផស្ស​គឺ​ប្រសើរ​ជាង​ការរួម​ភេទ​…​ប្រសើរ​ជាង​ឆ្ងាយ​ណាស់​”​។​

​គិត​រហូត​មកទល់ពេលនេះ តារា​រូបនេះ​បាន​ចំណាយ​ប្រាក់ ៥.០០០ ដុល្លារ​លើ​ការកែ​ច្រមុះ​និង​រាប់ពាន់​ដុល្លារ​ទៀត​លើ​ការចាក់​ពង្រីក​បបូរមាត់​និង​ការចាក់ Botox​។ នាង​ថែមទាំង​បាន​ចំណាយ​ប្រាក់​ជិត ២០.០០០ ដុល្លារ​ផងដែរ​លើ​ការពង្រីក​សុដន់​ចំនួន​បី​លើក ដោយ​ប្រែ​ពី​ប្រភេទ​ដោះ B Cup ទៅជា​ប្រភេទ​ដោះ ៣០ GG Cup៕ ដោយ៖ កញ្ញាដាលីស

អា​ម៉ាន់​ដា អា​ហូ​ឡា ញៀន​នឹង​ការវះកាត់​កែ​សម្ផស្ស ទោះ​ប៊ិះ​ស្លាប់​ក្រោយ​ការពង្រីក​ដោះ​លើក​ទី​បី​ក៏ដោយ