នៅផ្ទះ​ឈ្នះ​ឯង​នោះ ជាការ​ពិត​ឬ​?

3898

ដោយ​: ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ / ភ្នំពេញ​: តើ​នៅ​ថ្ងៃទី​២៩ កក្កដា ២០១៨ ទស្សនៈ​លើកឡើងថា “​នៅផ្ទះ​ឈ្នះ​ឯង​” នោះ ជាការ​ពិត​ឬ​?​។ វិញ្ញាសារ​ពន្យល់​។​

១.​ប្រព័ន្ធ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ​លើ​ពិភពលោក​នេះ គ្មាន​ការប្រកួតប្រជែង​រវាង​អ្នក​បាន​ទៅ​បោះឆ្នោត និង​អ្នក​មិន​ទៅ​បោះឆ្នោត​ទេ​។ ការមិន​ចុះឈ្មោះ​បោះឆ្នោត​និង​មិន​ទៅ​បោះឆ្នោត នេះ​ជា​ទង្វើ​នៃ​ការបោះបង់​សិ​ទិ្ធ​និង​កា​ត្វ​កិច្ច​របស់ខ្លួន​ជា​ពលរដ្ឋ​ល្អ​។​

២.​នៅឯ​ទឹកដី​សហរដ្ឋអាមេរិក លោក​ប្រធាន​ចលនា​ចលាចល​ជាតិ បាន​ប្រើ​រូបមន្ត​ពន្យល់​ដោយ​ភូតភរ​បោកប្រាស់​ថា អ្នកមាន​សិ​ទិ្ធ​បោះឆ្នោត​មាន​ចំនួន​១០​លាន​នាក់​។ តែបើ​ផ្អែកលើ​បញ្ជី​ឈ្មោះ គ​.​ជ​.​ប​. អ្នកមាន​សិ​ទិ្ធ​បោះឆ្នោត​មាន​ចំនួន ៨.៣៨០.២១៧​នាក់​។ ពោលគឺ​លោក​នោះបាន​បន្លំ​ចំនួន ១.៦១៩.៧៨៣​នាក់​ជាស្រេច​ទៅហើយ​។ មនុស្ស​ចំនួន​១.៦១៩.៧៨៣​នាក់ ច្រើនណាស់​។​

៣. លោក​នោះ​វិភាគ​ថា គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ចំនួន​បី​លាន​នាក់​។ ដូចនេះ​គាត់​បាន​បន្លំ​បំបាត់​សមាជិក​បក្ស​របស់​គណ​បក្ស​ប្រជាជន​ចំនួន​ជាង​២​លាន​៨​សែន​នាក់​។ សុំ​បញ្ជាក់ថា ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៨.៣៨០.២១៧​នាក់​នោះ គណបក្ស​ប្រជាជនមាន​សមាជិក​ចំនួន​ជាង​៥​លាន​៨​សែន​នាក់ ស្មើ​ប្រមាណ​៦៩.២​ភាគរយ​ដោយបាន​បែង​ចែកជា​ក្រុម​បក្ស​មាន​ចំ​នួ​ជិត​៧០០.០០០​ក្រុម​បក្ស​ត្រៀម​ចូល​សម​ភូមិ​ប្រជាធិបតេយ្យ​រួចស្រេច​ទៅហើយ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ២០១៨​។​

៤. រាល់​ប្រទេស​ប្រកាន់​ល​ទិ្ធ​ប្រជាធិបតេយ្យ​ទាំងអស់ គឺ​មិន​គិត​អត្រា​អ្នក​ចេញទៅ​បោះឆ្នោត ដើម្បី​កត្តា​មូលដ្ឋាន​កំណត់​ឈ្នះ​ចាញ់​នោះទេ ហើយ​កត្តា​មូលដ្ឋាន​កំណត់​អ្នកឈ្នះ​អ្នកចាញ់​មានតែ​ចំនួន​សន្លឹកឆ្នោត​បានកា​រ​ប៉ុណ្ណោះ​។​

៥. មាន​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ខ្លះ ដែលមាន​អត្រា​អ្នក​ចេញទៅ​បោះឆ្នោត​តិចជាង​ឬ​ក្នុង​រង្វង់​៥០​ភាគរយ​នៃ​អ្នកមាន​សិ​ទិ្ធ​បោះឆ្នោត តួយ៉ាង​ប្រទេស​ស្វី​ស មាន​ចំនួន​ប្រមាណ​៣៨​ភាគរយ ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៥​។​

​ជារួម “​ទស្សន​:​នៅ​ផ្ទៈ​ឈ្នះ​ឯង​” ជា​នយោបាយ​បោកប្រាស់​បង្កចលាចល​ស​ង្គ​ម និង​បំផ្លាញ​ជាតិ​តែប៉ុណ្ណោះ​។ គឺ​មិន​ពិត​ទេ​។ ដូចនេះ​ក្រុម​អ្នក​នៅផ្ទះ​មិន​ចេញទៅ​បោះឆ្នោត គឺជា​ក្រុម​បោះបង់​សិទ្ធិ និង​កា​ត្វ​កិច្ច​ខ្លួនឯង​ចោល​ស្អាត និង​គ្មាន​តម្លៃ​សំរាប់​ជា​មូលដ្ឋាន​លើក​មក​ពិចារណា ឬក៏​តវ៉ា​ស្អាត​អស់ទាស់​ហ្ន​ង​៕ ល​