នៅពេល​កូរ៉េខាងជើង​ពិចារណា​អំពី​កំណែ​ទំរង់​សេដ្ឋកិច្ច អ្នកការទូត​កំពូល​របស់ខ្លួន​ធ្វើ​ទស្សនកិច្ច​វៀតណាម​

2444
ចែករម្លែក

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោក រី យ៉ុង ហូ នឹងមកទស្សនកិច្ចវៀតណាមនៅខែនេះដើម្បីរៀនអំពីគំរូកែទំរង់សេដ្ឋកិច្ច,នេះបើតាមប្រភពការទូតនិងសារព័ត៌មានបាននិយាយកាលពីថ្ងៃពុធទី៧វិច្ឆិកា។

លោករី នឹងទៅដល់រដ្ឋធានីហាណូយសំរាប់ទស្សនកិច្ច៣ថ្ងៃចាប់ពីថ្ងៃ២៧វិច្ឆិកា ដើម្បីពិនិត្យមើលតំបន់សេដ្ឋកិច្ចនិងសម្ភាសន៍អ្នកជំនាញការសេដ្ឋកិច្ច ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុបហាប់ ដែលបានស្រង់ប្រភពព័ត៌មានមិនបញ្ជាក់អត្តសញ្ញាណ ក៏បានរាយការណ៍ថា លោករីនឹងធ្វើទស្សនកិច្ចវៀតណាមបីថ្ងៃ តែក្រសួងការបរទេសវៀតណាមមិនបានឆ្លើយតបចំពោះសំណួរអំពីដំណើរទស្សនកិច្ចនេះទេ ខណៈក្រសួងការបរទេសកូរ៉េខាងត្បូងនិយាយថាខ្លួនអត់ដឹងរឿងនេះទេ។

សូមបញ្ជាក់ថា បន្ទាប់ពីដាក់ខ្លួនឯងអោយឯកោអស់ពេលរាប់ឆ្នាំ និងទណ្ឌកម្មអន្តរជាតិដោយសារតែការអភិវឌ្ឍសព្វាវុធនុយក្លេអ៊ែរនិងកាំជ្រួចរបស់ខ្លួន កូរ៉េខាងជើងនៅឆ្នាំនេះបានខិតខំសាងទំនាក់ទំនងក្រៅប្រទេសរបស់ខ្លួន។មេដឹកនាំនៃប្រទេសនេះ លោកគីម ជុងអ៊ុន បាននិយាយថាលោកសង្ឃឹមលើកំណែទំរង់សេដ្ឋកិច្ចកូរ៉េខាងជើង និងបានសម្លឹងមើលគំរូខ្លះនៅក្នុងតំបន់។

គីម បានជួបប្រជុំជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ជែអ៊ិនចំនួន៣លើកនៅឆ្នាំនេះ ហើយក្នុងកិច្ចពិភាក្សារបស់គេ គីមបាននិយាយអំពីជោគជ័យរបស់វៀតណាម។

មន្រ្តីអាមេរិកបាននិយាយថា សេដ្ឋកិច្ចទីផ្សារសង្គមនិយមរបស់វៀតណាម អាចជាគំរូសំរាប់កូរ៉េខាងជើង៕ដោយ៖វាសនា

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បាននិយាយថា លោករី បានប្រាប់រដ្ឋាភិបាលវៀតណាមថា កូរ៉េខាងជើងសង្ឃឹមរៀនពីវៀតណាមអំពីការអភិវឌ្ឍន៍