នៅពេល​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​មាន​ភាពល្អ​ប្រសើរ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​កូរ៉េ​រស់នៅ​ដោយ​ភាពសុខសាន្ត​

830
ចែករម្លែក

​ដោយៈរ៉ា​ម៉ន/ភ្នំពេញៈ​​លោក​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​បាន​មាន​ប្រសា​ស​ន៍ថា​ មហា​សង្ក្រាន្ត​ខ្មែរ​នៅ​កូរ៉េ​ឆ្នាំ​២០១៨​បាន​បញ្ចប់ទៅ ដោយជោគជ័យ ជាមួយនឹង​ស្នាមញញឹម​សើច​សប្បាយ ស្មារតី​សាមគ្គីភាព មោទនភាព​ជាតិ​គ្រប់ៗ​គ្នា ដែល​នេះ​ជា​ថាមពល​សម្រាប់​ការបំពេញភារកិច្ច​មួយ​ឆ្នាំ​បន្តទៀត​។​

​​លោក ឡុង ឌី​ម៉​ង់ បានលើកឡើង​បែបនេះ ក្នុង​ពិធី​បិទ​មហាសង្ក្រាន្ត​ខ្មែរ​នៅ​កូរ៉េ​ឆ្នាំ​២០១៨​កាលពី ថ្ងៃទី​១៦ ខែមេសា ក្រោម​វត្តមាន លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​សមាជិក​សភា​កូរ៉េ​ប្រចាំ​តំបន់​សេ​អ៊ូ​ល ដើម្បី​ចូលរួម​ម​កម្សាន្ត​សប្បាយ​ជាមួយ​ប្រជា​ពលករ​ខ្មែរ ដែល​កំពុងធ្វើការ​នៅ​កូរ៉េ​ខាងត្បូង ក្នុងឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ លើ​ទឹកដី​កូរ៉េ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ គ​.​ស ២០១៨​។​

លោក​រដ្ឋមន្ត្រី អ៊ិត សំហេង ថ្លែងថា​ នៅ​ឆ្នាំសភាពការណ៍​នយោបាយ​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​មាន​ភាពល្អ​ប្រសើរ ព្រោះ​បាន​កាត់បន្ថយ​ភាព​តានតឹង​។ រីឯ​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រជាពលរដ្ឋ​កូរ៉េ​ទៀតសោត ក៏​អាច​រស់នៅ​ដោយ​ភាពសុខសាន្ត គ្មាន​ការព្រួយបារម្ភ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ កម្ពុជា​បាន​ប្ដូរ​ពី​ប្រទេស​ក្រីក្រ​មកជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប កំពុង​ឈានទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។​លោក អ៊ិត សំហេង បានផ្ដល់​អនុសាសន៍​ដ​ល់​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​កូរ៉េ​អនុវត្ត​នូវ​ភារកិច្ច​ចំនួន ៥​ចំណុច រួមមាន​៖​ទី​១. ពង្រឹង​សហប្រតិបត្តិការ​ជាមួយ​ភាគី​កូរ៉េ ដើម្បី​រក្សា និង​បង្កើន​ការងារ​ជូន​ពលករ​កម្ពុជា​។​ទី​២. ផ្ដល់​សេវាសាធារណៈ​ជូន​ពលករ តាំងពី​ពេល​ប្រឡង ធ្វើតេស្ត​ភាសា​កូរ៉េ រហូតដល់​ពេលធ្វើការ និង​ត្រឡប់​ទៅវិញ​។​ទី​៣. សហការ​ជាមួយ​ភាគី​កូរ៉េ ការពារ​សិទ្ធិ​ការងារ​តាមច្បាប់ និង​អនុស្សរណៈ​យោគយល់​។​ទី​៤.​ផ្ដល់​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្កើន​សមត្ថភាព​ជូន​ពលករ ដើម្បី​អាច​រក​ការងារ​ថ្មី និង​ត្រៀម​លក្ខណសម្បត្តិ​ពេលដែល​ត្រឡប់មកវិញ​។​៥. រៀបចំផ្ទះ​ស្នាក់នៅ​បណ្ដោយ​អាសន្ន សម្រាប់​ពលករ​ដែល​ប្ដូរ​កន្លែង​ការងារ ស្នាក់នៅ និង​រក​ការងារ​ថ្មី​បាន​៥​កន្លែង ជា​គម្រោង​ឧបត្ថម្ភ​ដោយ​តេ​ជោ ហ៊ុន សែន តាមរយៈ​កូនច្បង​របស់​សម្តេច គឺ​លោក ហ៊ុន ម៉ា​ណែ​ត​។​

​លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ពលករ​រស់នៅ ធ្វើការ គោរព​ច្បាប់ រួមគ្នា​រក្សា​សន្តិភាព ស្ថិរភាព ថែរក្សា​សុខភាព ខិត​ខំរៀន​វិជ្ជាជីវៈ​។ ពេល​ចប់​កិច្ចសន្យា​សូម​វិល​ទៅ​ប្រទេស​វិញ កុំ​បន្ត​នៅ​ខុសច្បាប់ សាមគ្គីភាព​ខ្មែរ​និង​ខ្មែរ ជួបគ្នា​ទៅវិញទៅមក ត្រូវមាន​ទំនាក់ទំនង​ល្អជា​មួយ​ភាគី​កូរ៉េ​៕​