នៅពេល​មិន​ច្រើនៈ​សេចក្តីព្រាងច្បាប់​មិនទាន់បាន​ឆ្លង​ត្រូវ​បញ្ជូនមក​គណៈរដ្ឋមន្ត្រី​ឲ្យ​បាន​មុន​បញ្ចប់​អាណត្តិ​

696
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រាប​ទៅគ្រប់ ក្រសួង​ស្ថាប័ន​ដែលមាន​សេចក្តីព្រាងច្បាប់​នៅ​សេសសល់​ត្រូវ​ពិនិត្យ​រៀបចំ​ដើម្បី​ដាក់​ឆ្លង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ឱ្យបាន​មុនពេល​បញ្ចប់​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​។​

សម្តេចតេជោហ៊ុនសែនដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីព្រឹកថ្ងៃទី១១ឧសភា

​ប្រមុខ​រាជរដ្ឋាភិបាល​បានលើកឡើង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែឧសភា​។​នៅក្នុង​បញ្ហា​ផ្សេងៗ​សម្តេច​តេ​ជោ​បាន​ស្នើឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ដែលមាន​សេចក្តីព្រាងច្បាប់​នៅ​សេសសល់​ត្រូវ​ពិនិត្យ​រៀបចំ​ដើម្បី​ដាក់​ឆ្លង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ឱ្យបាន​មុនពេល​បញ្ចប់​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​។​

ដោយឡែក​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ​បានអនុម័ត​ទាំងស្រុង​ទៅលើ​សេចក្តីព្រាងច្បាប់​ចំនួន​បី​និង​សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​អង្គការ​សហប្រតិបត្តិ​ក​ការ​ព្រៃឈើ​អាស៊ី ( AFoCO)​។​

​សេចក្តីព្រាងច្បាប់​ទាំងបី​ដែល​បានអនុម័ត​រួមមាន​១.​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី​, ២. សេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ និង ៣. សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​២៣ មាត្រា​៣០ មាត្រា​៣៣ មាត្រា​៣៤ មាត្រា​៣៥ មាត្រា​៣៦ មាត្រា​៣៧ មាត្រា​៣៨ មាត្រា​៣៩ និង​មាត្រា​៤០​នៃ​ច្បាប់​ស្តីពី​ការ​គ្រប់ គ្រង និង​ការធ្វើ​អាជីវកម្ម ដែល​ត្រូវ​បានប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៧០១/០៩ ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០០១ ។​
នៅក្នុង​បញ្ហា​ផ្សេងៗ​សម្តេច​តេ​ជោ​បាន​ណែនាំ ក្រុមការងារ​ចុះ​ចែក​អាវ​ភ្លៀង​ដល់​កងទ័ព​និង​នគរបាលជាតិ​ដែល កំពុង​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ឱ្យបាន​ទាន់ពេលវេលា​។​ឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ដែលមាន​សេចក្តីព្រាងច្បាប់​ដែល​នៅ​សេសសល់​ត្រូវ​ពិនិត្យ​រៀបចំ​ដើម្បី​ដាក់​ឆ្លង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ឱ្យបាន​មុនពេល​បញ្ចប់​នីតិកាល​នេះ​និង​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ជាតិ​និង​អាជ្ញាធរ​រាជធានី​ខេត្ត​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​ទុក្ខលំបាក និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​សកម្ម​ថែមទៀត ៕​មន​

កិច្ចប្រជុំគណៈរដ្ឋមន្រ្តីព្រឹកថ្ងៃទី១១ឧសភា