នៅពេល​អាកាសធាតុ​ខឹង​ពិតជា​គួរឱ្យខ្លាច​

1902
ចែករម្លែក

នៅពេល​អាកាសធាតុ​ល្អ​ឬ​អំណោយផល​វា​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍ល្អ​និង​ស្រស់ស្រាយ ពីព្រោះ​យើង​ធ្វើការ​ងារ​បាន​ងាយស្រួល​ហើយ​ដើរ​កម្សាន្ត​ក៏​ងាយស្រួល​។​ប៉ុន្តែ​នៅពេល​អាកាសធាតុ​ខឹង​វិញ​គឺ​ពិតជា​គួរឱ្យខ្លាច​ដូច​ក្នុង​រូបថត​ទាំងនេះ​អញ្ចឹង​។​

​បច្ចុប្បន្ន​ខណៈ​វិទ្យាសាស្ត្រ​កាន់តែ​ជឿនលឿន​ហើយ​មហិច្ឆតា​របស់​មនុស្ស​មាន​កាន់តែ​ធំ​ធម្មជាតិ​និង​ព្រៃ​ប្រឹក្សា​ត្រូវបាន​បំផ្លិចបំផ្លាញ​ជា​បន្តបន្ទាប់​ដើម្បី​ផលប្រយោជន៍​បុគ្គល​ឬ​ប្រទេស​នីមួយៗ​។​

​ដោយសារតែ​មនុស្ស​បំផ្លាញ​ធម្មជាតិ​ឥតឈប់ឈរ​អាកាសធាតុ​បាន​ប្រែប្រួល​យ៉ាងខ្លាំង​ដោយពេល​ខ្លះ​បង្ក​ទៅជា​បាតុភូតធម្មជាតិ​គួរឱ្យខ្លាច​។​ជាក់ស្តែង​ដូច​នៅក្នុង​រូបភាព​ទាំងនេះ​អញ្ចឹង​។​អាកាសធាតុ​គួរឱ្យខ្លាច​ទាំងនេះ​ត្រូវគេ​ថត​បាន​នៅ​ជុំវិញ​ពិភពលោក​ដោយ​រូបភាព​ខ្លះ​អ្នក​ថត​បាន​ប្រថុយ​នឹង​គ្រោះថ្នាក់​ទម្រាំ​តែ​ថត​បាន​៕ ប្រែ​សម្រួលៈ​ខុម​