នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ កីឡាករពិការ នៅវិមានសន្តិភាព

972
ចែករម្លែក

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសំណេះសំណាលជាមួយ ក្រុមកីឡាជនពិការរបស់កម្ពុជា។

ពិធីនេះនឹងត្រូវធ្វើឡើងនៅវិមានសន្តិភាព។

សូមបញ្ជាក់ថានាថ្មីៗនេះកីឡាករជនពិការកម្ពុជាចំនួន៣រូបបានទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ីនៅប្រទេសកូរ៉េ។ ក្នុងនោះមាន២នាក់ ទទួលបានមេដាយមាស និងសំរិទ្ធ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនបានជំរុញលើកកម្ពស់លើជនពិការនិងវិស័យកីឡាឱ្យមានការរីកចំរើនជាបន្តបន្ទាប់៕ដោយ៖វិបុល/sn