នៅរសៀលថ្ងៃនេះសម្តេចតេជោហ៊ុនសែននឹងអញ្ជើញចូលរួមជំនួបថ្នាក់ដឹកនាំអាស៊ាននិងកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំIMFនិងWorld Bank

644
ចែករម្លែក

ភ្នំពេញ៖​សម្តេចអគ្គមហាសេនាបតីតេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញចូលរួមកិច្ចជំនួបថ្នាក់ដឹកនាំអាស៊ាននិងកិច្ចប្រជុំពេញ អង្គប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាអភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)និងធនាគារពិភព លោក(World Bank)ឆ្នាំ២០១៨ នៅរសៀលថ្ងៃទី ១១ ខែ តុលា វេលាម៉ោង៣៖៣០នាទីល្ងាចនេះ ហើយពិធីផ្លូវការនិងបើកនៅព្រឹកថ្ងៃទី ១២ ខែតុលា ។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់កោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីព្រលប់ថ្ងៃទី ១០ ខែតុលាឆ្នាំ២០១៨តបតាមការអញ្ជើញ របស់លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ។

នៅក្នុងកិច្ចជំនួបថ្នាក់ដឹកនាំអាស៊ាននឹងប្រព្រឹត្តទៅក្រោមមូលបទ«  ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងភាពជោគជ័យក្នុង ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍតាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការតំបន់និងសកលលោក »ស្របជាមួយនឹងកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាអភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ឆ្នាំ២០១៨ ។ កិច្ចជំនួបថ្នាក់ដឹកនាំ អាស៊ាននិងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី ១១ ខែ តុលា ហើយពិធីផ្លូវការនិងបើកនៅព្រឹកថ្ងៃទី ១២ ខែតុលា ។

ក្នុងឱកាសនៃកម្មវិធីជំនួបថ្នាក់ដឹកនាំអាស៊ាននោះដែរសម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះស្តីពីភាពរឹងមាំនៃសេដ្ឋកិច្ចអាស៊ានទី ផ្សារដ៏មានសក្តានុពល បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាននិងគោលដៅអភិវឌ្ឍន៍សហស្សវត្ស ។ ថ្នាក់ដឹក នាំអាស៊ាននឹងប្រើប្រាស់ឱកាសនេះដើម្បីផ្លាស់ប្តូរទស្សនៈនិងបង្កើនទំនាក់ទំនងថែមទៀត ជាមួយអគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិប្រធាន ធនាគារពិភព លោកនិងអគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងការបង្កើតឡើងនូវកំលាំងសរុបរវាងកិច្ចប្រឹងប្រែងថ្នាក់ជាតិអាស៊ាន និងស្ថា ប័នហិរញ្ញវត្ថុសកលដើម្បីដោះស្រាយបញ្ហាសំខាន់ៗទាក់ទងដល់ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុនៅក្នុងតំបន់និងការបង្កើនល្បឿនការអភិវឌ្ឍសេដ្ឋ កិច្ចនិងសមាហរណកម្មតំបន់៕