នៅលើ​គ្រែ​តើ​ស្ត្រី​តែងតែ​បារម្ភ​អំពី​អ្វីខ្លះ​?

1984
ចែករម្លែក
  • 2
    Shares

​ស្ត្រី​ទាំងអស់​មិន​ថា​អាយុ ២១ ឬ ៦០​ឆ្នាំ​ទេ សុទ្ធតែ​បារម្ភ​អំពី​ការ​រួមភេទទាំងអស់ ។ ទោះបីជា យ៉ាងណាក៏ដោយ ការព្រួយបារម្ភ​អំពី​ការរួម​ភេទ អាច ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក​បាន​។​
​ ​
​មូលហេតុ​កំពូល​ដែល​ស្ត្រី​ភាគច្រើន​បារម្ភ​នោះ គឺ​រាងកាយ​របស់​ពួកគេ ។ តើ​មាន​អ្វី​កើតឡើង ទៅ​ប្រសិនបើ គាត់​ស្អប់​រាងកាយ​របស់ខ្ញុំ​? ខ្ញុំ​ធាត់​ពេក គ្មាន​មធ្យោបាយ​អ្វីដែល​ខ្ញុំ​អាច​ដោះ សម្លៀកបំពាក់​នៅ​ពីមុខ​គាត់​បានទេ​! ដើមទ្រូង​របស់ខ្ញុំ​សំប៉ែត​ណាស់ តើ​ខ្ញុំ​អាចធ្វើឱ្យ​វា​ប្រសើរឡើង បាន​យ៉ាងដូចម្តេច ទៅ​?​ទាំងនេះ​គ្រាន់តែ​ជា​ឧទាហរណ៍​ខ្លះ នៃ​អ្វីដែល​ស្ត្រី​កំពុងតែ​ព្រួយបារម្ភ​នៅ ពេល​វា​ដល់ពេល​សម្រាប់​ពួកគេ​បង្កើត ភាពស្និទ្ធស្នាល​និង​រួមភេទ ។​
​ ​
១- ខ្ញុំ​សង្ឃឹមថា ខ្ញុំ​មិនអាច មាន​ផ្ទៃពោះ​បានទេ​
​ការ​មាន​ផ្ទៃពោះ​គឺជា​មូលហេតុ ដ៏​ចម្បង​មួយ​ដែល​ស្ត្រី​ជាច្រើន​នាក់​ប្រហែលជា​មិន​ចង់​បណ្តោយ ខ្លួន​រួមភេទ​ទេ ។ ទោះបីជា​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នកធ្វើការ​ប្រុងប្រយ័ត្ន​នូវ​អ្វី ដែល​សំខាន់ ដូចជា​ការប្រើ​ស្រោម អនាម័យ​ឬ​ថ្នាំ​ពន្យារកំណើត​នោះ​អ្នកនឹង មិនចាំបាច់​ព្រួយបារម្ភ​អំពី​ការ​មាន​ផ្ទៃ ពោះ​ដោយ​មិន​ប្រាថ្នា​ទៀត​ទេ ។ ប្រសិន បើ​អ្នក​ពិតជា​មិនបាន​ប្រើ​របស់​ការពារ​សោះ​វិញ​អ្នក​ក៏​អាច ប្រើ​ថ្នាំ​ពន្យារកំណើត បន្ទាន់​បានដែរ ។​
​ ​
២- តើ​ស្ត្រី​ទាំងអស់​មាន​បញ្ហា ពិបាក​ក្នុងការ​ឈានដល់​ចំណុចកំពូល គ្រប់គ្នា ឬ​មានតែ​ខ្ញុំ​ម្នាក់ឯង​ទេ​?
​មាន​ស្ត្រី​ប្រហែលជា​២៥​ភាគរយ ប៉ុណ្ណោះ​ដែល​រួមភេទ​ទទួលបាន​នូវ ចំណុចកំពូល​ដូច្នេះ​អ្នក​ពិតជា មិនមែន មាន​បញ្ហា​តែម្នាក់ឯង​នោះទេ ។ ស្ត្រី​មាន និន្នាការ​គិត​អំពី​អ្វីដែល​ខុស​ចំពោះ​ខ្លួន ឯង ប្រសិនបើ​ពួកគេ​មិនអាច​ទទួលបាន ចំណុចកំពូល​ហើយ​ការគិត​មិន​ត្រឹមត្រូវ​។
​ប៉ុន្តែ​ដើម្បី​ជំនួយ​ដល់​ការធ្វើ​បែបនេះ ចូរ​ប្រាប់​ដៃគូ​របស់​អ្នក​នូវ​ការពិតហើយ​អ្នក​ទាំងពី​គួរតែ ព្យាយាម​ស្វែង រក​អ្វីដែល​ធ្វើឱ្យ​អ្នកមាន​ការ​ស្រើប ស្រាល​បំផុត ។​
​ ​
៣- ខ្ញុំ​បារម្ភ​ថា ការរួម​ភេទដោយ​ដៃ (Masturbation) ប្រហែល ជា​រឿងមិន​ត្រឹមត្រូវ​ទេ​
​និយាយ​បែបនេះ គឺ​មិន​ត្រឹមត្រូវ​ទេ​! ការរួម​ភេទ​ដោយ​ដៃ​មិនមែនជា រឿង​ខុស ឬ​ប៉ះពាល់​ដល់​សុខភាព បុរស និង​ស្ត្រី​ទេ ។ តាម​ការពិត ប្រសិនបើ​អ្នក​មិន​ទទួលបាន​នូវ​ចំណុចកំពូល​តាមរយៈ​ការរួម​ភេទ ធម្មតាៗ​ទេ ការរួម​ភេទ ដោយ​ដៃ​អាចជួយ​ឱ្យ​អ្នក​យល់ដឹង​អំពី​រាងកាយ​របស់​អ្នក​បាន និង​ដឹង​អំពី អ្វីដែល​នឹងធ្វើ​ឱ្យ​អ្នក​ដល់​ចំណុចកំពូល​បាន​។​
​ ​
៤- មិនទាន់​ត្រៀមខ្លួន​ដើម្បី​រួមភេទ​ទេ ប៉ុន្តែ​គាត់​ត្រៀម​រួចទៅហើយ​!
​អារម្មណ៍​នៃ​ការមិន​ប្រាកដ​អំពី​ការ​រួមភេទ គឺ​ពិតជា​រឿង​មួយ​ធម្មតា​ទេ ។ ស្ត្រី​ជាច្រើន​មានការ​សង្ស័យ ច្រើនណាស់ ប៉ុន្តែ​អារម្មណ៍​ដែលថា ពួកគេ​គួរតែ​បណ្តោយ​ខ្លួន​សិន​និង​រួមភេទ​ដើម្បី​ការសប្បាយ របស់​ដៃគូ​។ ប៉ុន្តែ​ជំនួស​ពី​ការធ្វើ​ដូច្នេះ​វិញ​អ្នក​គួរតែ ប្រាប់​ដៃគូ​របស់​អ្នក​ថា ពេលវេលា​គឺ​មិន សក្តិសម​សម្រាប់​អ្នក​ទេ ។ ប្រសិនបើ​គាត់ ពិតជា​យកចិត្តទុកដាក់​អំពី​អ្នក​មែន​គាត់ នឹង​រង់ចាំ​រហូតដល់​អ្នក​ត្រៀមខ្លួន​រួច​។​
​ ​
៥-​ខ្ញុំ​បារម្ភ​ថា​គាត់​នឹង​បដិសេធន៍ មិន​ប្រើ​ស្រោមអនាម័យ​
​ស្ត្រី​មួយចំនួន​មាន​និន្នាការ​មួយ ក្នុងការ​សង្កត់ធ្ងន់​ទៅលើ​ការប្រើ​ថ្នាំ​ពន្យារកំណើត ដែល​វា​ជា ហេតុផល មួយ​ធ្វើឱ្យ​ពួកគេ​យល់ថា ដៃគូ​របស់​ពួក គេ​នោះ​ប្រើ​ស្រោមអនាម័យ ។ ទោះបីជា យ៉ាងណាក៏ដោយ​ប្រសិនបើ​អ្នក​មិន ប្រាកដថា​ដៃគូ​របស់​អ្នកនឹង​យល់ព្រម ឬ​ប្រសិនបើ​គាត់​មិន​ចង់ ប្រើ​ស្រោមអនាម័យ​ទេ អ្នក​គួរតែមាន​ការទទួលខុសត្រូវ​នៃ​ការការពារ​ខ្លួនឯង​វិញ ។​
​ ​
៦- ហេតុអ្វី​បានជា​គាត់​មិន ឱ្យ​ខ្ញុំ​បិទ​ភ្លើង​?
​សម្រាប់​ស្ត្រី ការចង់បាន​នូវ​ការ បិទ​ភ្លើង​ខណៈពេលដែល​ការ​រួមភេទ​ធ្វើឱ្យ​ពុំមាន​សន្តិសុខ ចំពោះ​រាងកាយ​របស់​ពួកគេ ។ ប៉ុន្តែ​ដូច​អ្វីដែល​ខ្ញុំ​បញ្ជាក់ ពីមុន​ដែរនោះ អ្នកនឹង​តែងតែ​ស្វែង រក​អ្វីដែល​មិន​ត្រឹមត្រូវ​ជាមួយ​រាងកាយ របស់​អ្នក ហើយ​វា​នឹងមិន​ធ្វើឱ្យ​អ្នកមាន​អា​ម្មណ៍​ល្អ​ឡើយ ។ ជំនួស​មកវិញ ប្រសិនបើ​អ្នកមាន​ផាសុកភាព​ចំពោះ ស្បែក​របស់​អ្នក ដៃគូ​របស់​អ្នក​នឹងមាន ផាសុកភាព​ដែរ ។ ការដែល​បិទ​ភ្លើង ឬ​បើកភ្លើង​វា​មិនមាន​ជា​បញ្ហា​ចោទ នោះទេ​!
​ ​
៧- ខ្ញុំ​គិតថា ការរួម​ភេទ ពិតជា រឿង​អស្ចារ្យ​!
​នេះ​មានន័យថា វា​ប្រហែលជា មិន​កើតឡើង​សម្រាប់​អ្នក​នោះទេ ។ ការ​រួមភេទ​មិនមែន​សុទ្ធ ជាការ​ស៊ក​បញ្ចូល លិង្គ​ទើប​ហើយ​រួមភេទ​បានទេ ប៉ុន្តែ ការប្រើ​អណ្តាត​លិទ្ធ ការ​បបោស អង្អែល ការ​ថើប និង​ការ​ថ្នាក់ថ្នម​សុទ្ធ តែ​ជា​ផ្នែក​មួយ​របស់​វា​ទាំងអស់ ។ ការ ដែល​ប្រាកដថា ដៃគូ​របស់​អ្នក ចូលរួម​ក្នុងការ​បបោសអង្អែល​ក្នុងពេល រួមភេទ​បាន​នោះ អ្នក​អាចនឹងទទួល​បាន​នូវ​បទពិសោធន៍ នៃ​ការ​រួមភេទ​ដ៏​អស្ចារ្យ មួយ​ហើយ ។ ការរួម​ភេទ​តាម​មាត់ ក៏​ជា​ជម្រើស​មួយ​ផ្សេងទៀត សម្រាប់ ពេលវេលា​ដ៏​ល្អ​មួយ​នៅលើ​គ្រែ​ដែរ ៕ ដោយ​: health.com.kh