នៅលើ​ពិភពលោក មានតែ​ទីក្រុង​ទាំង ៧ នេះ​ទេ ដែល​ហាម​មនុស្ស​មិនឱ្យ​ស្លាប់ ព្រោះ​អស់​ដី​បញ្ចុះសព​

1009
ចែករម្លែក
  • 29
    Shares

​អ្នក​គ្រប់គ្នា​គិតថា ការហាមឃាត់​ច្បាប់​រូបវិទ្យា​គឺ​មិនអាច​ទៅរួច ប៉ុន្តែ​មាន​កន្លែង​មួយចំនួន មន្ត្រី​អាចធ្វើ​ច្បាប់​នោះបាន ដោយ​ចាត់ទុក​ការស្លាប់​ជា​អំពើ​ខុសច្បាប់​។

​នៅ​ទីក្រុង​ឡង​យៀប​យេន (Longyearbyen) ដែល​ស្ថិតនៅ​ចុង​ភាព​ខាងជើង​នៃ​ផែនដី នៅ​ទឹកដី​ប្រជុំ​កោះ​ស្វា​ល់បាដ (Svalbard) របស់​ន័​រ​វែ​ស សាកសព​គឺ​មិនចេះ​ស្អុយរលួយ​នោះទេ​នៅក្នុង​តំបន់​ត្រជាក់​កក​បំផុត​នេះ ដូច្នេះ​ការស្លាប់​ត្រូវបាន​ហាមឃាត់ ហើយ​អ្នក​ដែល​ជិត​ស្លាប់ គឺ​ត្រូវ​ហោះ​ទៅកាន់​ដីគោក​។

​ទន្ទឹមនេះ​ក្នុង​ឆ្នាំ ១៩៩៩ លោក​ចូ​សេ រូ​ប៊ី​អូ អភិបាលក្រុង​ឡាន​ចា​រ៉ូ​ន (Lanjaron) នៅ​ភាគខាងត្បូង​ប្រទេស​អេ​ស្ប៉ា​ញ បាន​ចាត់បញ្ចូល​ការស្លាប់​ជា​អំពើ​ខុសច្បាប់ ព្រោះ​គាត់​យល់ថា ទី​បញ្ចុះសព​របស់​ក្រុង​នេះ​មាន​សភាព​ចង្អៀត​ខ្លាំងពេក​មិន​អាចឱ្យ​ព្រលឹង​ទាំងនោះ​ទៅ​ឋាន​សុខ​គតិ​ភព​បានឡើយ​។

​ខាងក្រោម​នេះ​ជា​បណ្តា​ទីក្រុង ដែល​ចាត់ទុក​ការស្លាប់​ជា​អំពើ​ខុសច្បាប់​។

១. ទីក្រុង​អ៊ី​តស៊ូ​គូ​ស៊ី​ម៉ា (Itsukushima) ប្រទេស​ជប៉ុន​
​ទីក្រុង​កោះ​នេះ​ត្រូវបាន​ចាត់ទុកជា​ដែនដី​ពិសិដ្ឋ និង​ជាទី​កន្លែង​នៃ​សក្ការៈបូជា​និង​វត្ត​បុរាណ​ជាច្រើន​។ ដើម្បី​រក្សា​ភាព​ដើម​របស់​វា ការស្លាប់​ត្រូវបាន​ហាមឃាត់​រហូតដល់​ចុង​សតវត្សរ៍​ទី​១៩ ដោយ​សូម្បី​ការ​សម្រាលកូន និង​មនុស្ស​ឈឺ ត្រូវបាន​ដឹក​ទៅ​ព្យាបាល​នៅ​កោះ​ក្បែរៗ​នោះ​។ សព្វថ្ងៃ​នៅ​កោះ​នេះ​ពុំមាន​មន្ទីរពេទ្យ ឬ ទី​បញ្ចុះសព​នោះទេ​។

២. ទីក្រុង​ឡង​យៀប​យេន (Longyearbyen) ប្រទេស​ន័​រ​វែ​ស​
​ទីក្រុង​នេះ​មាន​អាកាសធាតុ​ត្រជាក់​ពេក​មិន​អាចឱ្យ​សាកសព​រលួយ​បានទេ ដូច្នេះ​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត អាជ្ញាធរ​បាន​ហាមឃាត់​មនុស្ស​មិនឱ្យ​ស្លាប់​ជាដាច់ខាត ជាមួយ​ច្បាប់​ដែល​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ ១៩៥០​។ អ្នក​ដែល​ជិត​ស្លាប់ ត្រូវ​ហោះ​ទៅ​ដីគោក​ដើម្បី​រស់នៅ​ថ្ងៃ​ចុងក្រោយ​របស់​ពួកគេ​។

៣. ទីក្រុង​ឡាន​ចា​រ៉ូ​ន (Lanjaron) ប្រទេស​អេ​ស្ប៉ា​ញ​
​ក្នុង​ឆ្នាំ ១៩៩៩ អភិបាលក្រុង លោក​ចូ​សេ រូ​ប៊ី​អូ បាន​ហាមប្រាម​សេចក្តីស្លាប់ ព្រោះ​ដី​បញ្ចុះសព​ចង្អៀត​ពេក មិន​អាចឱ្យ​ព្រលឹង​ខ្មោច​បាន​ទៅ​ឋាន​សុខ​គតិ​ភព​បានទេ​។

៤. ទីក្រុង​សា​ផូ​រ៉ង់ (Sarpourenx) ប្រទេស​បារាំង​
​ក្នុង​ឆ្នាំ ២០០៨ អភិបាលក្រុង​ជនបទ សា​ផូ​រ៉ង់ បានចេញ​សារាចរ​មួយ​ហាមឃាត់​មនុស្ស​មិនឱ្យ​ស្លាប់​ក្នុង​ទឹកដី​របស់គាត់​ទេ ដរាបណា​ពួកគេ​មាន​ដី​កម្មសិទ្ធិ​នៅលើ​ទី​បញ្ចុះសព​ដ៏​ណែន​ចង្អៀត​។ លោក ជើ​រ៉ាត់ ឡា​ឡង់ បាន​ព្រមាន​ថា នឹង​ពិ​និ័​យ​ធ្ងន់ធ្ងរ​ដល់​អ្នក​ល្មើសច្បាប់​។

៥. ភូមិ​សែ​ល​លី​យ៉ា (Sellia) ប្រទេស​អ៊ីតាលី​
​ក្នុង​ឆ្នាំ ២០១៥ ភូមិ​មជ្ឈិម​សម័យនេះ​បាន​ហាមឃាត់​មនុស្ស​មិនឱ្យ​ឈឺ​នោះឡើយ ដើម្បី​រក្សា​ចំនួន​មនុស្ស​ដែល​នៅសល់​តិចតួច​ក្នុងភូមិ​។ សព្វថ្ងៃ​ភូមិ​នេះ​មាន​មនុស្ស​ត្រឹមតែ ៥៣៧ នាក់​ប៉ុណ្ណោះ ភាគច្រើន​ជា​មនុស្ស​ចាស់​អាយុ​ខ្ទង់ ៦០ ទៅ ៦៥ ឆ្នាំ​។

៦. ទីក្រុង​ប៊ី​រី​ទី​បា មី​រី​ម (Biritiba Mirim) ប្រទេស​ប្រេ​ស៊ី​ល
​ក្នុង​ឆ្នាំ ២០១៥ មន្ត្រី​ក្នុង​ទីក្រុង​ប្រេ​ស៊ី​ល​មួយ​នេះ​បាន​ស្នើឱ្យ​ចាត់ទុក​ការស្លាប់​ជា​អំពើ​ខុសច្បាប់ ព្រោះ​ទីតាំង​បញ្ចុះសព​បាន​ពេញ​ហួស​ចំណុះ ៥០.០០០ ផ្នូរ​។

៧. ទីក្រុង​គូ​ញ៉ូ (Cugnaux) ប្រទេស​បារាំង​
​ក្នុង​ឆ្នាំ ២០០៧ ទីក្រុង​នៅ​ភាគខាងត្បូង​បារាំង​មួយ​នេះ​បាន​ហាមឃាត់​ការស្លាប់ ដោយសារ​មិន​ទទួលបាន​ការអនុញ្ញាត​ឱ្យ​បើក​ទី​បញ្ចុះសព​មួយកន្លែង​ទៀត​៕ ដោយ៖ កញ្ញាដាលីស