នៅ​កូរ៉េខាងត្បូង​មានការ​ប្រកួត​បាល់ទាត់ ដណ្តើមពាន​រង្វាន់ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​

601

​ដោយ​៖​រ៉ា​ម៉ន​
ប្រទេស​កូរ៉េ ៖ នៅ​កូរ៉េខាងត្បូង​មានការ​ប្រកួត​បាល់ទាត់ ការប្រកួត​បាល់ទាត់ ដណ្តើមយក​ពានរង្វាន់ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ២០ និង​ថ្ងៃទី​២៧ ខែ ឧសភា​ខាងមុខនេះ ហើយ​ក្រុម​កីឡាករ​ដែល​ត្រូវ​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នេះ គឺមាន​បងប្អូន​ពលក​រ​ខ្មែរ​យើង​ដែល​កំពុងធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​តែម្តង​។​
​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ដែល​សារព័ត៌មាន​យើង​បានទទួល​កាលពី​រសៀល​ថ្ងៃទី​១៥​ខែ ឧសភា​នេះ​។​គួរ​បញ្ជាក់ថា​៖​ការរៀបចំ​ឱ្យ​មានការ​ការប្រកួត​បា​ល់​ទាត់ ដណ្តើមពាន​រង្វាន់ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ​។​
​ក្នុង​សេចក្តីជូនដំណឹង​នេះ​បានឱ្យដឹងថា​៖ «​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ក្រុម​បាល់​ទាល់​នៅ​សាធារណរដ្ឋ​កូរ៉េ​ទាំងអស់​ជ្រាបថា​៖ ក្នុង​គោលបំណង​ចូលរួម​លើកកម្ពស់​វិស័យ​កីឡាបាល់ទាត់ និង​ការ​រឹតចំណង​មិត្តភាព សាមគ្គីភាព របស់ បងប្អូន​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នឹង​រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​ពានរង្វាន់ “​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​” រដូវ​កាល​ទី​១ នៅ​ថ្ងៃទី ២០ និង ថ្ងៃទី​២៧ ខែ ឧសភា ឆ្នាំ ២០១៨ ដោយ​ចាប់ពី​ម៉ោង​៩​និង​០០ ព្រឹក​តទៅ​»​។​
​ពាក់ព័ន្ធ​ការរៀបចំ​ការប្រកួត​បា​ល់​ទាត់​ខាងលើនេះ​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ​បានឱ្យដឹង​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​ថា​៖​កីឡា​នាំមក​នូវ​សុខ​ភាពល្អ​កំលាំង​មាំមួន​ឬ​កីឡា​ជា​ថ្នាំ​ជាពិសេស​កីឡា​បាន​បង្កើត​ចំណង​សាមគ្គីភាព​គ្នា​និង​គ្នា​ស្រឡាញ់​រាប់អាន​គ្នា​មិន​ប្រកាន់​បក្សពួក​ព័​ណ​សម្បុ​ល​ជំនឿ​សាសនា​ពូជសាសន៍​នោះទេ​។​កីឡា​ជនជាតិ​ណា​មកពី​ប្រទេស​ណា​ក៏​អាច​លេង​និង​ប្រកួត​គ្នា​ជា​លក្ខណៈ​មិត្តភាព​និង​ដណ្ដើមយក​ជ័យជំនះ​ឬក៏​យក​ពានរង្វាន់​បានដែរ​។​
​ក្នុង​សេចក្តីជូនដំណឹង​នេះ​ក៏បាន​ឱ្យដឹងទៀតថា​៖​វគ្គ​កណ្តាល​ផ្តាច់​ព័​ត្រ​នឹង​ចាប់​ផ្តើមឡើង​នៅ​ថ្ងៃអាទិត្យ​ទី​២០ ខែឧសភា នៅ​ទីក្រុង​ស៊ី​ហឿង​និង​វគ្គ​ផ្តាច់​ព័​ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​អាន​សាន ទៅ​លាន​បាល់ទាត់​នៃ​វិទ្យាស្ថាន​Hanyang​។​សម្រាប់​ក្រុមកីឡា​បាល់ទាត់​ទាំងអស់​និង​អ្នក​ដែល​ទទួលបាន​ជ័យលាភី​ពានរង្វាន់​និង​ជ័យលាភី​កិត្តិយស​ទាំងអស់​នឹង​ទទួលបាន​ពានរង្វាន់​ផ្ទាល់​ពី​ថ្នាក់ដឹកនាំ​៕