នៅ​ក្រុងព្រះសីហនុ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​គ្រូបង្រៀន​ម្នាក់​ស្លាប់​

539
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​អ្នកគ្រូ​បង្រៀន​នៅ​សាលាបឋមសិក្សា​ចម្ការកៅស៊ូ​សង្កាត់​១​ក្រុងព្រះសីហនុ​ម្នាក់​ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បុក​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​។​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ផ្លូវ​ចំណោត​ពី​ផ្លូវបំបែក​សេ​តេ​ទៅ​រ៉ា​រថភ្លើង​ស្ថិតក្នុង​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ កាលពី​ម៉ោង​១ រសៀល​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៩ ។​

​មន្ត្រីប៉ូលិស​ចរាចរណ៍​បានឱ្យដឹងថា​ស្ត្រី​រងគ្រោះ​មានឈ្មោះ​ចាន់​សុភ័ក្ត្រ​ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​ជា​អ្នកគ្រូ​បង្រៀន នៅ​សាលាបឋមសិក្សា​ចំការកៅស៊ូ​សង្កាត់​១ ក្រុងព្រះសីហនុ​។​

​សូមបញ្ជាក់ថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​តាម​សមត្ថកិច្ច​បញ្ជាក់ថា​បង្ក​ឡើង​ដោយ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយគ្រឿង​គ្មាន​ផ្លាកលេខ​របស់​ក្រុមហ៊ុន​តាំង​ម៉េង​រ័ត្ន​បើកបរ​ចុះ​ផ្លូវ​ចំណោត​ពី​ផ្លូវបំបែក​សេ​តេ​ទៅ​ផ្លូវបំបែក​រ៉ា​។​លុះ​មកដល់​មក​កន្លែងកើតហេតុ​ក៏​បុក​រះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​Scoopy​ពណ៌​ស​ពាក់​ផ្លាកលេខ​ព្រះសីហនុ​១G៧៦៧៣​បណ្តាលឱ្យ​ស្ត្រី​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់​។​

​ក្រោយមក​បាន​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​។​ជាមួយគ្នានេះ​អ្នកបើកបរ​រថយន្ត​បង្ក​ក៏​រងរបួស​បាក់ជើង​ធ្ងន់ធ្ងរ​ដែរ​។​គួរ​បញ្ជាក់ដែរថា​នេះ​ជា​គ្រូបង្រៀន​ទី​២​ហើយ​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​និង​ម៉ូតូ​នៅ​ក្រុងព្រះសីហនុ ៕S/​